ការចាក់ម្ជុល ដើម្បីច្រឹបយកសាច់ ( Fine needle aspiration )គឺជាប្រភេទមួយ នៃនីតិ វិធីនៃការច្រឹបយកសាច់។ ម្ជុលដ៏តូចមួយ ត្រូវបានចាក់បញ្ចូល ទៅក្នុងតំបន់នៃជាលិកាមិនប្រក្រតី ដែលបានលេចឡើង ឬកន្លែងដែលសារធាតុរាវ។
ដូចគ្នាទៅនឹងប្រភេទ នៃននិតិវិធីច្រឹបសាច់ដទៃទៀតដែរ ការចាក់ម្ជុលដើម្បីច្រឹបយកសាច់( Fine needle aspiration ) គំរូនៃវត្ថុវិភាគ ដែលប្រមូលបាន ក្នុងអំឡុងពេលច្រឹបអាចជួយ ក្នុង ការធ្វើរោគវិនិច្ឆ័យ ឬបដិសេធចោលនូវលក្ខខ័ណ្ឌមួយចំនួន ដូចជាជំងឺមហារីក។
ការចាក់ម្ជុលដើម្បីច្រឹបយកសាច់( Fine needle aspiration )ជាទូទៅ ត្រូវបានគេ ចាត់ទុក ជានីតិវិធីដែលមានសុវត្ថិភាព។ ចំពោះការមានផលវិបាកគឺកម្រនឹងកើតមានខ្លាំងណាស់។
តើនៅពេលណា ដែលត្រូវប្រើការចាក់ម្ជុល ដើម្បីច្រឹបយកសាច់( Fine needle aspiration )?
ការចាក់ម្ជុលដើម្បីច្រឹបយកសាច់( Fine needle aspiration ) ត្រូវបានធ្វើជាញឹកញាប់ បំផុតនៅលើកន្លែងដែលហើម ឬដុំពកដែលមានទីតាំង ស្ថិតក្រោមស្បែក។
ដុំមួយដែលត្រូវបានគេរកឃើញ ក្នុងអំឡុងពេលនៃការពិនិត្យរបស់គ្រូពេទ្យ។ ឬវាអាចត្រូវបាន រកឃើញនៅលើការធ្វើតេស្ត រូបភាពវេជ្ជសាស្ត្រមួយចំនួនដូចជា:
CT ស្កែន
ម៉ាស៊ីនថតសុដន់
អ៊ុលត្រាសោន(អេកូ)
ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ក៏អាចរកឃើញចំណុចមិនធម្មតា ដែលនៅជ្រៅៗនៅខាងក្នុង រាងកាយ។
គ្រូពេទ្យអាចណែនាំអោយធ្វើការចាក់ម្ជុល ដើម្បីច្រឹបយកសាច់ ( Fine needle aspiration ) សម្រាប់តំបន់មួយចំនួនដូចជា:
គីស( ដុំពកដែលមានទឹកនៅខាងក្នុង )
ដុំរឹង
កូនកណ្តុរដែលរីកធំ
បើគ្មានការច្រឹបយកសាច់ទេវា គឺជាការលំបាកណាស់ សម្រាប់គ្រូពេទ្យ ដើម្បីបញ្ជាក់ពីអ្វីដែល មានលក្ខណៈមិនប្រក្រតី ដែលមាននៅក្នុងតំបន់ទាំងនេះ ។ អ្នកអាចនឹងមិនដឹងថាតើ ពួកវាគឺមានការគំរាមកំហែង ដល់សុខភាពរបស់អ្នកនោះទេ។
មូលហេតុជាទូទៅបំផុត ដើម្បីធ្វើការចាក់ម្ជុលដើម្បីច្រឹបយកសាច់ ( Fine needle aspiration ) គឺដើម្បីធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺមហារីក។
ការចាក់ម្ជុលដើម្បីច្រឹបយកសាច់ ( Fine needle aspiration ) ភាគច្រើនត្រូវបានធ្វើនៅលើ:
សុដន់
ក្រពេញទីរ៉ូអ៊ីត
កូនកណ្តុរនៅក្នុងក ក្រលៀន ឬក្លៀក
ប្រភេទនៃការចាក់ម្ជុល ដើម្បីច្រឹបយកសាច់( Fine needle aspiration )ត្រូវបានធ្វើ ដោយឆ្លងកាត់ស្បែកខាងក្រៅ។
ដោយប្រើ endoscopy គ្រូពេទ្យក៏អាចឈានទៅដល់តំបន់ កាន់តែជ្រៅនៅក្នុងរាងកាយ។ endoscopy ប្រើបំពង់ដែលអាចបត់បែនមួយ ដែលមានពន្លឺ និងម៉ាស៊ីនថត ដែលបានភ្ជាប់ជា មួយវា ។ ក្នុងអំឡុងពេលធ្វើendoscopy វេជ្ជបណ្ឌិត អាចធ្វើការចាក់ម្ជុល ដើម្បីច្រឹបយកសាច់( Fine needle aspiration ) នៅលើចំណុច ដែលមិនប្រក្រតីមួយចំនួន នៅក្នុងទ្រូង ឬពោះ៕ ប្រភព៖ health