ប្រាកដណាស់ អ្នកនឹងដឹងនៅពេលដែល ចំណង់ផ្លូវភេទមានការថយចុះ ប៉ុន្តែ យើងក៏ដឹងដែរថា មនុស្សប្រុសងាយនឹងខ្សោយខាងផ្លូវភេទណាស់។ ដូច្នេះ បើសិនជាមនុស្សប្រុសកំពុងតែមានបញ្ហាដូចខាងក្រោមនេះ វានឹងមានរឿងច្រើនថែមទៀត ដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ គឺជាកត្តាដែលកើតមានជាញឹកញាប់ ដែលធ្វើអោយមាន បញ្ហាដល់លិង្គ ជាពិសេស ភាពទន់ខ្សោយរបស់លិង្គតែម្តង។
ការបែកអារម្មណ៍
មនុស្សប្រុសអាចនឹងបាត់បង់ការឡើងរឹងរបស់លិង្គគេបាន បើសិនជាគេខ្វះខាតខាងភាពផ្ទាល់ខ្លួន។
ស្រោមអនាម័យ
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ហើយថា មនុស្សប្រុសមួយចំនួន ពិតជាមានបញ្ហាទាក់ទងនឹងការឡើងរឹងរបស់លិង្គ និងការប្រើស្រោមអនាម័យមែន។ មានន័យថា ពួកគេនឹងមិនអាចធ្វើអោយលិង្គឡើងរឹងបានទេ ឬចាប់ផ្តើមធ្វើអោយលិង្គដែលកំពុងតែរឹងនោះទន់មកវិញ នៅពេលពាក់ស្រោមអនាម័យ ឬរួមភេទដោយប្រើស្រោមអនាម័យ។ មនុស្សប្រុសដែលមានបញ្ហានេះ ប្រហែលជាត្រូវការពេលវេលា និងការភ្ញោចកាន់តែច្រើន ដើម្បីបំបាត់អាការៈទន់របស់លិង្គ។ ហើយវាប្រហែលជាមិនមែនទាក់ទងនឹងបញ្ហាស្រោមអនាម័យទាំងស្រុងនោះទេ។ ដូច្នេះ បើសិនជាខាងប្រុសជួបបញ្ហានេះមែន មនុស្សស្រីគួរតែព្យាយាមបង្កើនការស្រើបស្រាល និងភ្ញោចអារម្មណ៍ផ្លូវភេទគេអោយខ្លាំងបន្ថែមទៀតទៅ ខណៈពេលប្រើស្រោមអនាម័យ។
ឆាប់ចប់ពេក
តាមការសិក្សារបស់គ្លីនិក Mayo បានអោយដឹងថា បុរសម្នាក់ក្នុងចំណោម ៣ នាក់នឹងជួបបញ្ហាឆាប់ចេញទឹកកាមពេកក្នុងថ្ងៃណាមួយ មានន័យថា ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទរបស់ពួកគេ មិនអាចធ្វើឡើងលើសពីមួយ ឬពីរនាទីផង។ ជាមួយគ្នានេះដែរ វាគឺជាស្ថានការណ៍មិនល្អទេសម្រាប់ជីវិតផ្លូវភេទ ព្រមទាំងអាចប៉ះពាល់ដល់ចំណងស្នេហាទៀតផង។ បើសិនជាគាត់គ្មានជំងឺអ្វីទេនោះ អ្នកក៏អាចសាល្បងប្រើក្រែមបន្ថយអារម្មណ៍ ឬស្រោមអនាម័យបានដែរ។
ទម្លាប់ដែលមិនផ្តល់សុខភាព
ការសិក្សាមួយផ្សេងទៀតដែលបានមកពីសារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការជក់បារី អាចរំខានដល់ភាពស្រើបស្រាលរបស់បុរសបាន។ ការផឹកស្រាច្រើន ញ៉ាំអាហារមិនសូវមានជីវជាតិ និងហាត់ប្រាណតិចតួច ក៏អាចធ្វើអោយលិង្គខ្សោយបានដែរ។
មើលវិដេអូសិចច្រើនពេក
មានមនុស្សច្រើនណាស់ដែលមើលវិដេអូសិចក្នុងពេលរួមភេទ ដើម្បីបង្កើនអារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានអត្រាមើលវិដេអូសិច និងរូបភាពសិចច្រើនពេក អាចនាំអោយមានបញ្ហាច្រើនដែរ។ នៅពេលរឿងនេះកើតឡើង បុរសអាចនឹងលែងមានអារម្មណ៍ចំពោះជីវិតសិចពិតប្រាកដ ព្រោះទំនងជាមិនមានលក្ខណៈល្អ ដូចអ្វីដែលបានមើលឃើញតាមអ៊ីនធើណែត។
ខ្សោយសាច់ដុំកម្រាលអាងត្រគាក
យើងមិននិយាយលេងទេចំពោះរឿងនេះ ប៉ុន្តែ បើយោងទៅតាមការសិក្សាស្រាវជ្រាវដែលបានបង្ហាញនៅឯសមាគមន៍អ៊ឺរ៉ុបផ្នែកសុខភាពប្រព័ន្ធបង្ហូរទឹកនោម បានអោយដឹងថា លំហាត់ប្រាណដែលពង្រឹងដល់សាច់ដុំកម្រាលអាងត្រគាកបែប Kegelអាចជួយបង្កើនសមត្ថភាពលើគ្រែរបស់បុរសបាន ក្នុងរយៈពេលតែ ១២ សប្តាហ៍ប៉ុណ្ណោះ៕ប្រភព៖health