ចិន៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំដែលត្រូវបានប្រើអស់រយៈពេលជាងមួយទសវត្សរ៍ដើម្បីព្យាបាលជំងឺមហារីកអាចព្យាបាលអ្នកដែលមានជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍ធ្វើឲ្យប្រសើរឡើងវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ថ្នាំដែលគេហៅថា pralatrexate គឺជាថ្នាំព្យាបាលដោយប្រើគីមីត្រូវបានបង្កើតឡើងដំបូងដើម្បីព្យាបាលជំងឺមហារីកកូនកណ្តុរ និងដុំសាច់ដែលមានប្រភពចេញពីក្រពេញ។ ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញថា ថ្នាំ pralatrexate ល្អជាងការព្យាបាលដែលបច្ចុប្បន្នជាថ្នាំប្រឆាំងវីរុសឈានមុខគេ ត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺ Covid-19 ។
ថ្នាំ Pralatrexate ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកក្នុងឆ្នាំ២០០៩ សម្រាប់អ្នកជំងឺដែលមានជំងឺនៅជិតនឹងការពុល។ ផលប៉ះពាល់អវិជ្ជមាននៃថ្នាំ pralatrexate រួមមានការអស់កម្លាំងចង្អោរ ឡើងពង ការរលាក និងដំបៅនៃភ្នាសរំអិលនៃបំពង់រំលាយអាហារ។ យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយការដាក់ថ្នាំឡើងវិញនៅក្នុងវិធីមួយដែលលុបបំបាត់ផលប៉ះពាល់របស់វាបង្ហាញសក្តានុពលច្រើន។
ការស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិតHaiping Zhang នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់ចិនបាននិយាយថា ការកំណត់អត្តសញ្ញាណថ្នាំអាចព្យាបាលបាន Covid-19 មានសារសំខាន់ និងបន្ទាន់ ជាពិសេសថ្នាំត្រូវបានអនុញ្ញាត អាចត្រូវបានធ្វើតេស្តិ៍ភ្លាមៗក្នុងការសាកល្បងព្យាបាល៕ដោយ៖លី ភីលីព