ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង ដែលនារីមិនគួរធ្វើពេលដែលចូលបន្ទប់ទឹក ព្រោះអាចនាំជំងឺចូលខ្លួន បាននៅពេលដែលមិនប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?
អ្នកមិនគួរប្រើក្រដាសជូតមាត់ ដែលទុកក្នុងកាបូបយូរ នៅពេលដែលចូលបន្ទប់ទឹកឡើយ ព្រោះក្នុងក្រដាសនោះអាច ជាប់មេរោគច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ផ្លូវភេទអ្នកណាស់ ។
អ្នកមិនគួរប្រើក្រដាសជូតមាត់ដែលមិនដាក់ក្នុងថង់ យកមកជូតកន្លែងសំងាត់អ្នកឡើយ នៅពេលដែលចូលបន្ទប់ទឹក ព្រោះមេរោគដែលមានលើនោះ អ្នកមិនអាចមើលឃើញឡើយ។ ជាហេតុដែលធ្វើឲ្យសុខភាព អ្នកងាយកើតមានបញ្ហាណាស់ ក្រោយពេលដែលប្រើរួច ។
អ្នកមិនគួរប្រើក្រដាស ជូតមាត់តាមទីសាធារណៈ ដែលគេដាក់ក្នុងបង្គន់នោះទេ ព្រោះក្រដាសបែបនេះ អាចធ្វើឲ្យអ្នកឆ្លងមេរោគចូលខ្លួន ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើប្រាស់ ក្រដាសជូតមាត់បែបនេះ ។
ក្រោយពេលដែលអ្នកបត់ជើងតូចរួច អ្នកអាចប្រើក្រដាសជូតមាត់ជូតនៅពេលខ្លះ ប៉ុន្តែកុំញឹកញាប់ពេក ទើបមិនងាយប៉ះពាល់ដល់សុខភាព។ នៅពេលដែលអ្នកជូត អ្នកមិនគួរប្រើកម្លាំងធ្ងន់នោះទេ ដោយផ្តិតតិចៗបានហើយ ទើបមិនធ្វើឲ្យប៉ះពាល់ខ្លាំង ដល់កន្លែងសំងាត់របស់អ្នក៕កែសម្រួលដោយ ៖ tina taing