ការរួមភេទ គឺជាមូលហេតុដ៏ចំបងមួយ ដែលនាំឲ្យអ្នកមានផ្ទៃពោះ និងចាញ់កូន ហើយវាក៏អាចជាអ្វីដែលជួយឲ្យអាការៈនេះធូរស្រាលវិញដែរ។ អ្នកជំនាញខាងចិត្តសាស្ត្រ Gordon Gallup និយាយថា នៅពេលយើងនិយាយដល់ការចាញ់កូន ការលេបទឹកកាម ជាពិសេសទឹកកាមដែលជោគជាំ អាចជួយឲ្យស្ត្រីដែលមានផ្ទៃពោះ និងចាញ់កូនបែបនេះមានភាពស៊ាំនឹងអ្វី ដែលកើតឡើងរួចហើយក្នុងរាងកាយរបស់នាង។
លោក Gallup ដែលបានធ្វើបទបង្ហាញរបស់គាត់ អំពីអ្វីដែលគាត់បានស្រាវជ្រាវនៅឯ Northeastern Evolutionary Psychology Society កាលពីឆ្នាំ ២០១២ បានស្នើឲ្យស្ត្រី កុំលេបទឹកកាមរបស់ប្តីខ្លួន ព្រោះវាអាចនឹងបង្កជាការឆ្លងរោគ និងប្រតិកម្មជាមួយវារហូតដល់ក្អួតបាន។ ទោះបីជាយ៉ាងនេះក្តី ស្ត្រីនឹងមានភាពស៊ាំ ទៅនឹងទឹកកាមរបស់ប្តីខ្លួន តាមរយៈការលេបវា និងអាចបំបាត់ភាពចាញ់កូនបានទៀត ក្នុងករណីដែលមានផលវិបាកមួយនេះលើកូនទីពីរ។ វិធីព្យាបាលមួយនេះ មានបំណងចង់បញ្ជាក់ថា ការរួមភេទតាមមាត់ ប្រហែលជាអាចព្យាបាលរោគសញ្ញាចាញ់កូន ដែលកំពុងតែកើតឡើងខ្លាំងក្លា លើស្ត្រីមានផ្ទៃពោះ៕ ប្រភព៖ health