ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្មេងប្រុសជំទង់ ដែលបានចាប់ផ្តើមជក់បារីថ្មីៗ ងាយនឹងផ្តាច់បារី ជាងក្មេងស្រីជំទង់ ។ ទាំងក្មេងប្រុស និងក្មេងស្រី ដែលខ្លាចទៅនឹងស្លាក សញ្ញានៃបារី ឬការផ្សាយពាណិជ្ជកម្មនានា ហាក់ដូចជាងាយនឹងផ្តាច់បារីផងដែរ ។
ការស្រាវជ្រាវបានមើល ទៅលើក្មេងប្រុស និងក្មេងស្រី៦២០នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅ១៣ឆ្នាំ ដែលបានចាប់ផ្តើមជក់បារី ។ ជាង៤០% នៃក្មេងទាំងនោះបាននិយាយថា ឪពុកម្តាយរបស់ពួកគេបានជក់បារី, ជិត៩០%មានមិត្តភិក្តដែលជក់បារី និងប្រហែល៨០%បាននិយាយថា ជារឿយៗពួកគេបានឃើញគ្រូ ឬបុគ្គលិក នៅសាលារៀនជក់បារី។
អ្នកស្រាវជ្រាវបានរកឃើញថា ការតាមដានអស់រយៈពេលជាង៥ឆ្នាំ, ៤០%នៃក្មេងជំទង់បានផ្តាច់បារី។ ក្មេងប្រុស៨០%ហាក់ដូចជាងាយផ្តាច់បារីជាងក្មេងស្រី ហើយក្មេងជំទង់ធំៗគឺមាន៣០%ហាក់ដូចជាងាយផ្តាច់បារី ជាងក្មេងជំទង់តូចៗ។
មនុស្សវ័យជំទង់ ដែលបាននិយាយថា ស្លាកសញ្ញានៃបារីធ្វើអោយ ពួកគេខ្លាចនោះ គឺមាន៤៤%ហាក់ដូចជាងាយផ្តាច់បារី ហើយអ្នកដែលមើលការផ្សាយពាណិជ្ជកម្ម គឺមាន៤០% ហាក់ដូចជាងាយផ្តាច់បារី, នេះដោយយោងតាមការចេញផ្សាយ នៅក្នុងកាសែត Cancer Epidemiology, Biomarkers & Prevention។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា កត្តាដែលបានបន្ថយនោះគឺ មនុស្សវ័យជំទង់នឹងផ្តាច់បារីនោះ រួមមាន ស្ត្រេសនៃគ្រួសារ, ការបារម្ភពីទម្ងន់, ការលើសទម្ងន់, ការប្រើថ្នាំមិនស្របច្បា់ និងការឃ្លានបារី។
ជីនីហ្វ័រ អូលូលីន (Jennifer O’Loughlin) បាននិយាយថា សរុបមក, លទ្ធផលទាំងនោះគាំទ្រថា ទម្លាប់គ្រួសារដែលផ្តល់នូវសុខភាពល្អដែលរួមមាន ការមិនជក់បារីជាដើមនោះ នឹងជួយផ្តល់អោយអ្នកជក់បារីបញ្ឈប់ការជក់បារីរបស់ពួកគេ។
ឪពុកម្តាយដែលជក់បារី គួរតែយល់ពីឥទ្ធិពល នៃការជក់បារីរបស់ពួកគេទៅលើកូន ហើយគ្រួសារគួរតែសហការណ៍ ជាមួយគ្នាដើម្បីកំណត់ និងបន្ថយប្រភពនៃស្ត្រេសនៃគ្រួសារនោះ។ គាត់បានផ្តល់ជាដំបូន្មានថា ឪពុកម្តាយគួរតែនាំកូនទៅធ្វើលំហាត់ប្រាណ និងធ្វើសកម្មភាពនានាដទៃទៀត ដែលជួយអោយមានសុខភាពល្អ។
O’Loughlin បានសម្គាល់ឃើញថា យើងគួរតែយល់អោយបានច្បាស់ ពីកត្តាដែលជម្រុញអោយបញ្ឈប់ ការជក់បារីចំពោះក្មេងស្រីបើធៀប ទៅនឹងក្មេងប្រុស ដូចនេះយើងអាចធ្វើអន្តរាគមន៍បាន ៕