ការស្រាវជ្រាវថ្មីមួយបញ្ជាក់ថា វីរុសផ្តាសាយបក្សីប្រភេទ H7N9 បានឆ្លងពីបក្សីទៅមនុស្ស។ ប៉ុន្តែការស្រាវជ្រាវ មិនបានបង្ហាញពីការឆ្លងពីមនុស្ស ទៅមនុស្សនោះទេ។ នៅក្នុងការស្រាវជ្រាវ, អ្នកវិទ្យាសាស្ត្រជនជាតិចិន បានផ្តល់ព័ត៌មានលំអិតអំពីករណី៤ នៃការឆ្លងមេរោគ H7N0 នៅក្នុងខេត្តមួយក្នុងប្រទេសចិន។ អ្នកជំងឺ៤នាក់នោះ បានប៉ះពាល់នឹងបក្សី តាមរយៈការធ្វើការងារកសិកម្មរបស់គាត់ ឬដោយការមើលបក្សី នៅតាមទីផ្សារជាដើម។
អ្នកស្រាវជ្រាវបានធ្វើតេស្ត ដែលបានយកពីមាន់២០ក្បាល, កូនបក្សី៤ក្បាល, ព្រាប៥ក្បាល និងទា៥៧ក្បាលនៅផ្សារ ដែលអ្នកជំងឺបានទៅ។ ២ក្បាលក្នុងចំនោមព្រាប៥ក្បាល និង៤ក្បាលក្នុងចំនោមមាន់២០ក្បាល ត្រូវបានគេធ្វើថា មានមេរោគ H7N9 ប៉ុន្តែមេរោគនោះ មិនត្រូវបានរកឃើញនៅក្នុងសត្វទា ឬកូនបក្សីនោះទេ។
អ្នកស្រាវជ្រាវ បានវិភាគពីសេនេទិចនៃវីរុស H7N9 ពីម្នាក់នៃអ្នកជំងឺ និងមាន់ និងបានរកឃើញពីភាពស្រដៀងគ្នារវាងវីរុសនោះ ហើយបានបញ្ជាក់ថា វីរុស H7N9 អាចត្រូវបានចម្លងពីបក្សីទៅមនុស្ស, នេះដោយយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុង The Lancet។
អ្នកវិទ្យាសាស្ត្រ ក៏បានមើលទៅលើសមាជិកគ្រួសារ ៣៨៥នាក់, អ្នកធ្វើការជាមួយគ្នា និងបុគ្គលិកថែទាំសុខភាពដែលមិនបានការពារ។ មិនមាននរណាម្នាក់ នៃពួកគេបង្ហាញពីរោគសញ្ញានៃការឆ្លងមេរោគ H7N9 ក្នុងរយៈពេល១៤ថ្ងៃ នៃការតាមដាន ដែលនេះបង្ហាញថា វីរុសមិនអាចត្រូវបានរាលដាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់នោះទេ។
អ្នកស្រាវជ្រាវបានសម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ, មានភស្តុតាងបង្ហាញថា វីរុស H7N9 បានវិវត្តនៅលក្ខណៈសេនេទិចមួយចំនួន ដែលសម្របខ្លួន វាទៅនឹងការឆ្លងនៅក្នុងថនិកសត្វ។ ការផ្លាស់ប្តូរសេនេទិចនៅថ្ងៃក្រោយ អាចអោយវីរុសចម្លងពីមនុស្សទៅមនុស្សបាន។
វ៉ុក យ៉ុង យឺន (Kwok-Yung Yuen) ដែលមកពីសាកលវិទ្យាល័យហុងកុង បាននិយាយថា សរុបមក, ភស្តុតាងបានបង្ហាញថា វាគឺច្បាស់ណាស់ ចំពោះការចម្លងពីបក្សីទៅមនុស្ស ហើយនឹងការគ្រប់គ្រងនឹងអាស្រ័យទៅលើការគ្រប់គ្រង ពីបញ្ហាឆ្លងចំពោះសត្វបក្សី។
អង្គការសុខភាពពិភពលោក បាននិយាយថា ពួកគេបារម្ភអំពីសមត្ថភាព នៃមេរោគ H7N9 ក្នុងការរាលដាលពីបក្សីទៅមនុស្ស ហើយការឆ្លងនោះ មិនបង្ហាញអោយមានរោគសញ្ញាជាក់ស្តែង។
វេជ្ជបណ្ឌិត គីជី ហ្វូគូដា (Keiji Fukuda) ដែលមកពីអង្គការសុខភាពពិភពលោក បាននិយាយថា នេះគឺជាមេរោគផ្តាសាយមួយ ដែលយើងបានឃើញ ជាយូរមកហើយ។ គាត់បានបន្ថែមថា ទោះជាយ៉ាងក៏ដោយ, ចំនួនដ៏ច្រើននៃករណីកើតមាននេះ អាចមិនទាន់រកឃើញ។
មនុស្សជាង១០០នាក់ នៅក្នុងប្រទេសចិន ត្រូវបានឆ្លងមេរោគវីរុស H7N9 នេះជាមួយនឹងការឈឺធ្ងន់ ហើយមនុស្សជាង២០នាក់បានស្លាប់៕ ប្រភព៖ health