នៅពេលដែលយើងកាន់តែចាស់ ការឈឺចាប់សរសៃ (តាមសន្លាក់) ក៏កើតមាន។ គ្រាន់តែកម្រើកដៃជើងសោះ ក៏មិនស្រួលដែរ។ នេះមកពីយើងមានបញ្ហាសន្លាក់។ ការឈឺចាប់ទាំងនេះ នឹងបង្កទៅជាបញ្ហា ដល់គុណភាពជីវិតប្រចាំថ្ងៃ។
មានហេតុផលខុសគ្នារាប់លាន ដែលធ្វើឱ្យមានការឈឺចាប់សន្លាក់។ នៅក្នុងនោះ អ្វីដែលមានភាពលេចធ្លោជាងគេ គឺការមានបញ្ហាទៅលើទឹកសន្លាក់។ ទឹកសន្លាក់ជួយកាត់បន្ថយ ការកកិតនិងផ្តល់នូវភាពធន់ ទៅនឹងការប៉ះទង្គិច។
នៅពេលដែលសារធាតុរាវនេះ មិនមានសុខភាពល្អ មិនយូរទេយើងមានបញ្ហាឈឺសន្លាក់។ មូលហេតុអ្វីទៅ ដែលធ្វើឱ្យទឹកសន្លាក់មានបញ្ហា? បញ្ហាចំបងនោះគឺ ការខ្វះជាតិទឹក!
ការផឹកទឹក មិនមែនធ្វើឱ្យអ្នកបាត់ឈឺសន្លាក់ភ្លាមៗនោះទេ។ តែវាជួយដល់មូលហេតុដែលធ្វើឱ្យឈឺ ពោលគឺជួយដល់ទឹកសន្លាក់ និង សន្លាក់ទាំងមូល។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ទឹកទៅលើសន្លាក់៖
ជួយដល់ទឹកសន្លាក់ ទាញយកសារធាតុចិញ្ចឹម ពីឈាមទៅកាន់សន្លាក់
អនុញ្ញាត ឱ្យផលិតផលកាកសំណល់និងជាតិពុល ដឹកនាំចេញពីសន្លាក់
ជួយធ្វើឱ្យសន្លាក់មានភាពរអិលល្អ និង បន្ថយការរលាក៕ ប្រភព៖ health