សុខភាព និង ផ្លូវភេទ

កង្វះ​អ័រម៉ូន​ភេទ​ប្រុស ​ក៏​ធ្វើឲ្យ​ពុក​ឆ្អឹង​ដែរ​

មូលហេតុ​នៃ​ជំងឺ​ពុក​ឆ្អឹង​​ លើ​បុរស​ ដែល​កើត​មាន​ជា​ញឹក​ញ​ប់​បំផុត​នោះ ​គឺ​ការ​កង្វះ​អ័រម៉ូន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ចំពោះ​បុរស​ដែល​មាន​ចំនួន​អ័រម៉ូន​មួយ​នេះ​តិច គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ប្រើ​ថ្នាំ​ អ័រម៉ូន​នេះ​បន្ថែម ​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្ថិត​ក្នុង​ចំណុច​នេះ ខាង​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​បង្ហាញ​ច្បាស់ ​នៅឡើយ​ថា​តើ ឥទ្ធិពល​នៃ​ការ​បង្កើត​ឆ្អឹង​បាន​ច្រើន​ប៉ុណ្ណា​ពី​ការ​ព្យាបាល​ដោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ផ្ទាល់ ឬ​ក៏​ត្រូវ​បំ​លែង​វា​ទៅ​ជា​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ឬ​យ៉ាងណា​នោះ​ទេ​។

មនុស្ស​ប្រុស​ក៏​ត្រូវការ​អ័រម៉ូន​ អេ​ស្ត្រូ​ជែ​ន​មួយ​ចំនួន​តូច​ផង​ដែរ ព្រោះ​វា​ជួយ​ផ្តល់​នូវ​ភាពរឹងមាំ​ទាំង​បុរស និង​ស្ត្រី​។ តាម​ពិត បុរស​គ្រប់​រូប​តែង​បំ​លែង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​របស់​ខ្លួន​ទៅ​ជា​អេ​ស្ត្រូ ​ជែ​ន​ដើម្បី​បង្កើត​កំហាប់​ឆ្អឹង​។

ប្រសិនបើ​អ្នក​សម្លឹង​មើល​បុរស ​ដែល​កង្វះ​អង់ស៊ីម​មួយ​ប្រភេទ​ សម្រាប់​បង្កើត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ​ក្នុង​ចំនួន​តិចតួច​ដោយសារ​តែ​ពួក​គេ​កើតមក​អ​ញ្ជឹ​ង​នោះ មាន​ន័យ​ថា ​ពួក​គេ​មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​ ។

បើសិនជា​អ្នក​ផ្តល់​អោយ ​ពួក​គេ​នូវ​អ័រម៉ូន ​អេ​ស្ត្រូ​ជែ​ន​វិញ ជំងឺ​ពុក​ឆ្អឹង​គេ​នឹង​ធូរស្រាល​វិញ ​។ ដូច្នេះ​ទោះបីជា​មិន​មាន​អ័រម៉ូន ​អេ​ស្ត្រូ​ជែ​ន​ចរាចរ​ខ្លាំង​ក្នុង​ខ្លួន​មនុស្ស​ប្រុស​ក៏​ដោយ ក៏​វា​ជា​កត្តា​ដ៏​សំខាន់ ​សម្រាប់​សុខភាព​ឆ្អឹង​ដែរ​ ៕

Most Popular

To Top