សុខភាព និង ផ្លូវភេទ

ការសិក្សាព្រមាន៖ ការបរិភោគសាច់ ឬបសុបក្សី៣ដង ក្នុងមួយសប្តាហ៍អាចបង្កើនហានិភ័យនៃជំងឺបេះដូង រលាកសួត និងទឹកនោមផ្អែម 

អង់គ្លេស៖ ការសិក្សាស្រាវជ្រាវមួយ នៃពីសាកលវិទ្យាល័យ Oxford បានរកឃើញថា អ្នកដែលចូលចិត្តបរិភោគសាច់ជាប្រចាំទំនងនឹងធ្វើឲ្យអ្នកមាន សុខភាពមិនល្អ ឬបង្កឲ្យមានជំងឺរ៉ាំរ៉ៃជាងអ្នកដែលមិនបរិភោគ ឬផលិតផលធ្វើអំពើសត្វនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

Oxford បានរកឃើញថា អ្នកចូលចិត្តសាច់ម្នាក់ដោយបរិភោគសាច់ចំនួន៧០ក្រាមដែលកែច្នៃ ឬមិនកែច្នៃច្រើនជាងមិត្តភក្តិ គឺមានហានិភ័យខ្ពស់នៃជំងឺបេះដូង ១៥ ភាគរយ ៣០ ភាគរយទំនងជានឹងមានជំងឺទឹកនោមផ្អែម និង៣១ភាគរយទំនងជាវិវត្តទៅជាជំងឺរលាកសួតនាពេលអនាគត។

ប៉ុន្តែហានិភ័យនៃរបបអាហារដែលផ្ទុកទៅដោយសាច់ក៏អនុវត្តចំពោះបសុបក្សីផងដែរជាមួយនឹងការកើនឡើង ៣០ ក្រាមក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃបណ្តាលឲ្យមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ១៤ ភាគរយ។ ប៊ឺហ្គឺរមួយភាគបួនមានសាច់គោប្រហែល ១១៣ ក្រាម និងស្លាបមាន់មួយមានសាច់ប្រហែល ៣០ ក្រាម។

ទិន្នន័យពីជនជាតិអង់គ្លេសជិតកន្លះលាននាក់ដែលបានចូលរួមក្នុងការសិក្សាអស់រយៈពេលមួយទសវត្សនេះក៏បានបង្ហាញថា អ្នកបរិភោគសាច់ ៣ ដង ឬច្រើនដងក្នុងមួយសប្តាហ៍ងាយរងគ្រោះជាងអ្នកជក់បារី ផឹកស្រា និងធាត់ ព្រមទំាងបរិភោគផ្លែឈើ និងបន្លែមិនគ្រប់គ្រាន់៕ដោយ៖លី ភីលីព


Most Popular

To Top