អ៊ីស្រាអែល៖ ការសិក្សា របស់អ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែល បានបង្ហាញថា ការប្រើថ្នាំគ្រាប់អាស្ពីរីនមួយគ្រាប់ ក្នុងមួយថ្ងៃអាចជួយការពារប្រឆាំង និងកាត់បន្ថយហានិភ័យ របស់អ្នកនៃការឆ្លងមេរោគ Covid-19 រហូតដល់២៩ ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ថ្នាំធម្មតាថោក និងមានសុវត្ថិភាព ត្រូវបានចេញវេជ្ជបញ្ជាជាញឹកញាប់ ដើម្បីការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ក៏ដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មតា។ ទិន្នន័យពីមនុស្សជាង ១០,០០០នាក់ត្រូវបានគេធ្វើតេស្តិ៍ Covid-19 នៅចន្លោះខែកុម្ភៈ និងខែមិថុនា ឆ្នាំ ២០២០ បានបង្ហាញថា ថ្នាំអាស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃ (៧៥ មីលីក្រាម) នាំឲ្យមានការថយចុះហានិភ័យ នៃការឆ្លងវីរុស ២៩ ភាគរយ។
វានៅមិនទាន់ដឹងច្បាស់ថា តើថ្នាំអាស្ពីរីន អាចការពារការឆ្លងមេរោគ Covid-19 បានយ៉ាងដូចម្តេច ប៉ុន្តែអ្នកស្រាវជ្រាវជឿថា លក្ខណៈប្រឆាំងវីរុសរបស់វា គឺមកពីសមត្ថភាពក្នុងការផ្លាស់ប្តូររបៀប ដែលប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងធាតុបង្កជំងឺ។
លទ្ធផលនៃការស្រាវជ្រាវ ដែលធ្វើឡើង ដោយអ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែល នៅឯសេវាកម្មសុខភាព Leumit សាកលវិទ្យាល័យ Bar-Ilan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai ត្រូវបានចេញផ្សាយ កាលពីខែមុននៅក្នុងទិនានុប្បវត្តិ FEBS ។
អ្នកដឹកនាំការស្រាវជ្រាវសាស្រ្តាចារ្យ Eli Magen មកពីមជ្ឈមណ្ឌល វេជ្ជសាស្ត្រ Barzilai មានប្រសាសន៍ថា ការសង្កេតនេះ អំពីផលប្រយោជន៏ ដែលអាចកើតមាននៃការទទួលកម្រិតទាប នៃថ្នាំអាស្ពីរីនលើការឆ្លងមេរោគ Covid-19 គឺបឋមប៉ុន្តែហាក់ដូចជាមានសង្ឃឹមច្រើន ។
ទិន្នន័យរបស់អ្នកជំងឺពីប្រព័ន្ធទិន្នន័យ ត្រូវបានគេវិភាគហើយសមាមាត្រនៃមនុស្ស ដែលប្រើថ្នាំអាស្ពីរីន គឺទាបជាងក្នុងចំណោមអ្នកមានជំង COVID-19 ច្រើនជាងអ្នកបានធ្វើតេស្តិ៍អវិជ្ជមាន។ មនុស្ស៧៣នាក់ បានធ្វើតេស្តិ៍វិជ្ជមាន គឺមិនលេបថ្នាំអាស្ពីរីន ដែលស្មើនឹង១ ក្នុងចំណោម៩ករណីវិជ្ជ មានទាំងអស់។
ទោះយ៉ាងណា ១៦ ភាគរយនៃមនុស្ស (ប្រហែលមួយក្នុងចំណោម ៦ នាក់) ដែលបានធ្វើតេស្តិ៍អវិជ្ជមាន គឺលេបថ្នាំអាស្ពីរីន។ ការកាត់បន្ថយហានិភ័យ ពីមួយទៅមួយទៀត គឺច្រើនជាងមួយភាគបួន (២៩ ភាគរយ) ៕