សុខភាព និង ផ្លូវភេទ

ការស្រាវជ្រាវ៖ កម្មវិធីពិនិត្យជំងឺមហារីកក្រពេញប្រូស្តាត ជាតិអាចការពារ មនុស្សម្នាក់ ក្នុងចំណោម៦នាក់ ពីការស្លាប់ដោ

អង់គ្លេស៖ការស្រាវជ្រាវថ្មីមួយបានអះអាងថា កម្មវិធីត្រួតពិនិត្យជំងឺមហារីកក្រពេញប្រូស្តាតជាតិនៅក្នុងចក្រភពអង់គ្លេសផ្តោតលើបុរស ដែលត្រូវបានគេកំណត់ជាមុន ពីស្ថានភាពហ្សែនអាចការពារមនុស្សម្នាក់ក្នុងចំណោម៦នាក់ បានស្លាប់យសារជំងឺប្រភេទនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យCollege London (UCL) កំពុងស្នើសុំការពិនិត្យរកគោលដៅបន្ថែមសម្រាប់អ្នកដែលមាន ហានិភ័យខ្ពស់នៃជំងឺដោយផ្អែកលើអាយុ និងប្រវត្តិហ្សែនរបស់ពួកគេ។លទ្ធផលនៃការសិក្សាគំរូរបស់ពួកគេបានបង្ហាញថា កម្មវិធីដំបូងពាក់ព័ន្ធនឹងការយកគំរូឈាម ឬទឹកមាត់ក្នុងការស្វែងរកហ្សែន ជីវម៉ាសអាចការពារការស្លាប់មហារីកក្រពេញប្រូស្តាតរហូតដល់១៦ ភាគរយ។

មិនដូចមហារីកសុដន់ និងមាត់ស្បូនទេ នៅចក្រភពអង់គ្លេស មិនមានកម្មវិធីពិនិត្យជាតិមហារីកក្រពេញប្រូស្តាតទេ ពីព្រោះរហូតមកដល់ពេលនេះ មិនទាន់បានបង្ហាញថា អត្ថប្រយោជន៍នឹងមានច្រើនជាងហានិភ័យនោះទេ។ ជំងឺមហារីកក្រពេញប្រូស្តាតគឺជា ប្រភេទជំងឺមហារីកទូទៅបំផុតចំពោះបុរសមានករណីថ្មីចំនួនប្រហែល ១៣០ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅអង់គ្លេសជារៀងរាល់ថ្ងៃ ហើយបុរសជាង ១០.០០០ នាក់ក្នុងមួយឆ្នាំបានស្លាប់ដោយសារជំងឺនេះ។

លោកវេជ្ជបណ្ឌិត Tom Callender មកពីសាកលវិទ្យាល័យ UCL មានប្រសាសន៍ថា ជំងឺមហារីកក្រពេញប្រូស្តាតគឺជាបុព្វហេតុនៃការស្លាប់ ដោយសារជំងឺមហារីកក្នុងចំណោមបុរស ប៉ុន្តែមិនមានកម្មវិធីពិនិត្យទេ ពីព្រោះគ្រោះថ្នាក់ នៃការតាមដានត្រូវបានគេចាត់ទុកថា មានអត្ថប្រយោជន៍ច្រើនជាង ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែល មានហានិភ័យខ្ពស់នៃហ្សែនទំនងជាទទួលបានអត្ថប្រយោជន៍ពីការតាមដាន និងទំនងជាមិនមានគ្រោះថ្នាក់ទេ៕

Most Popular

To Top