សុខភាព និង ផ្លូវភេទ

សិក្សាព្រមាន៖ បុរសលេបថ្នាំស្តេរ៉ូអ៊ីតធ្វើឲ្យ ចំណង់ផ្លូវភេទទាប និងចំនួនមេជីវិតឈ្មោលទាប សម្រាប់ឆ្នាំបន្ទាប់ 

ដាណឺម៉ាក៖ ការសិក្សាមួយបានបង្ហាញថា ការប្រើប្រាស់ថ្នាំប្រភេទ Anabolic steroids ជាប្រភេទថ្នាំធ្វើឲ្យលិង្គឡើងរឹងបានយូរនឹងធ្វើឲ្យមុខងារពងស្វាសរបស់បុរសមានភាពទន់ខ្សោយយូរអស់រយៈពេលជាច្រើនឆ្នាំ និងបាត់បង់ចំណង់ផ្លូវភេទនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាកបានតាមដានជីវឧស្ម័ននៃមុខងារពងស្វាសនៅក្នុងឈាមរបស់អ្នកប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតនាពេលបច្ចុប្បន្ន និងអតីត។ ថ្នាំស្តេរ៉ូអ៊ីត គឺជាថ្នាំសំយោគដែលធ្វើត្រាប់តាមផលប៉ះពាល់នៃអរម៉ូនតេស្តូស្តេរ៉ូនរបស់បុរស ហើយការប្រើប្រាស់របស់ពួកគេ គឺមានជាទូទៅក្នុងចំណោមអត្តពលិកទូទាំងពិភពលោក។

កម្រិតជីវគីមីទាបបំផុតត្រូវបានគេរកឃើញចំពោះបុរសដែលកំពុងប្រើថ្នាំស្តេរ៉ូអ៊ីដ កាលណាធ្វើតេស្តិ៍ឈាម ប៉ុន្តែអតីតអ្នកប្រើប្រាស់ដែលជាមធ្យមមិនបានលេបថ្នាំជីវាណូស្តេរ៉ូអ៊ីតរយៈពេល៣២ ខែក៏មានកម្រិតទាបជាងនេះដែរ។ ជីវម៉ាស់ត្រូវបានផលិតដោយកោសិកានៅក្នុងតេស្តិ៍បង្កើតអ័រម៉ូន តេស្តូស្តេរ៉ូនដែលបង្ហាញថា ស្តេរ៉ូអ៊ីតចុះខ្សោយសមត្ថភាពផ្លូវភេទ។

អ័រម៉ូនតេស្តូស្តេរ៉ូនទាបអាចបណ្តាលឲ្យកាត់បន្ថយចំណង់ផ្លូវភេទការឡើងរឹងរបស់លិង្គ និងចំនួនមេជីវិតឈ្មោលទាប។ អ្នកស្រាវជ្រាវការសិក្សា Jon J. Rasmussen  នៅ Rigshospitalet ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកបាននិយាយថា វានៅតែត្រូវបានពិភាក្សាថា តើការប្រើថ្នាំស្តេរ៉ូអ៊ីតមិនត្រឹមត្រូវបណ្តាលឲ្យកង្វះអ័រម៉ូនតេស្តូស្តេរ៉ូនយូរអង្វែង ឬយ៉ាងណា។
លទ្ធផលរបស់យើងបានបង្ហាញថា សមត្ថភាពមុខងារពងស្វាសចុះខ្សោយយូរអង្វែងចំពោះអ្នកប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតពីមុន។ ថ្នាំស្តេរ៉ូអ៊ីតមួយចំនួនត្រូវបានគេលេបដោយផ្ទាល់មាត់ ខណៈថ្នាំដទៃទៀតត្រូវបានចាក់ចូលទៅក្នុងសាច់ដុំ ឬផ្តល់ជាជែល ឬក្រែម៕ដោយ៖លី ភីលីព


Most Popular

To Top