ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ១/៥ នៃម្តាយដំបូងមានជំងឺវង្វេងវង្វាន់ បង្កឡើងដោយការភ័យខ្លាច ចំពោះកូនរបស់ពួកគេ

ការសិក្សាថ្មីមួយបានបង្ហាញថា ស្ទើរតែមួយភាគប្រាំនៃម្តាយដំបូង ដែលទទួលរងគ្រោះដោយជំងឺវង្វេងវង្វាន់ (OCD) ដោយសារតែការភ័យខ្លាចថា កូនរបស់ពួកគេត្រូវបានអ្នកដទៃធ្វើបាប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

តាមរយៈគំរូរបស់ម្តាយរាប់រយនាក់ អ្នកស្រាវជ្រាវបានរកឃើញថា ជំងឺវង្វេងវង្វាន់ (OCD) កើតមានជាទូទៅនៅ ១៧ ភាគរយនៃម្តាយក្នុងរយៈពេល ៣៨ សប្តាហ៍ បន្ទាប់ពីពួកគេសម្រាលកូន។ រោគសញ្ញាជំងឺវង្វេងវង្វាន់ (OCD) សម្រាប់ម្តាយថ្មីអាចរួមបញ្ចូលគំនិត ដែលពាក់ព័ន្ធនឹងមេរោគការភ័យខ្លាច នៃគ្រោះថ្នាក់ដល់ទារក ជាលទ្ធផលនៃការធ្វេសប្រហែស ឬបោកសម្លៀកបំពាក់ ឬដបរបស់កុមារហួសកម្រិត។

ទន្ទឹមនឹងនេះដែរ ៨ ភាគរយនៃម្តាយថ្មីបានរាយការណ៍ ពីរោគសញ្ញារបស់ជំងឺវង្វេងវង្វាន់ (OCD) នៅចំណុចខ្លះអំឡុងពេលមានផ្ទៃពោះ។ រយៈពេលក្រោយពេលសម្រាលកូន ឬក្រោយពេលឆ្លងទន្លេ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរ អារម្មណ៍ការស្រែកយំ ការថប់បារម្ភ និងការគេងពិបាក ត្រូវបានគេស្គាល់ថា ការស្រងូតស្រងាត់ ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវព្រមានថា ជំងឺវង្វេងវង្វាន់គឺជារោគសញ្ញាដែលត្រូវបាន គេស្គាល់តិចតួចសម្រាប់ស្ត្រីទាំងមុន និងក្រោយពេលសម្រាលកូន ប្រសិនបើមិនបានព្យាបាលអាចរំខាន ដល់ឪពុកម្តាយទំនាក់ទំនង និងជីវិតប្រចាំថ្ងៃ ៕

ដោយ៖ លី ភីលីព

Most Popular

To Top