មូលហេតុ ជាច្រើនអាចបណ្តាលឱ្យមានការឆ្លងមេរោគនៅតំបន់ទ្វារមាស និងរន្ធទ្វារមាស។ មូលហេតុដែលបណ្តាលអោយកើតមានញឹកញាប់បំផុត គឺបាក់តេរី។ មូលហេតុទូទៅផ្សេងទៀតរួមមាន៖
.ផ្សិត
.មេរោគ
.ប៉ារ៉ាស៊ីត
.កត្តាបរិស្ថាន
.ការឆ្លងជំងឺកាមរោគ
.ការប៉ះពាល់នឹងការរលាកគីមី និងអាឡែរហ្សី
តើរោគសញ្ញានៃជំងឺរលាកទ្វារមាសមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺរលាកទ្វារមាស មានលក្ខណៈខុសគ្នា និងអាស្រ័យលើមូលហេតុរបស់វា។ ជាទូទៅរោគសញ្ញាអាចរួមមាន៖
.ការរលាកនៃប្រដាប់បន្តពូជ
.រមាស់
.ការរលាកនៅជុំវិញតំបន់ បបូរយោនី និង perineal
.ការកើនឡើង, ការហូរទឹករំអិលទ្វារមាស ដែលមានក្លិនខ្លាំង
.មិនស្រួលពេលនោម ។
តើជំងឺរលាកទ្វារមាស ត្រូវបានព្យាបាលយ៉ាងដូចម្តេច?
ការព្យាបាលត្រឹមត្រូវ សម្រាប់ជំងឺរលាកទ្វារមាស គឺអាស្រ័យលើប្រភេទ នៃការឆ្លងនិងសរីរាង្គបង្កឱ្យមានបញ្ហា។
អ្នកអាចព្យាបាលប្រភេទខ្លះ នៃជំងឺរលាកទ្វារមាស ដោយខ្លួនឯងបាន ។ ប៉ុន្តែ ត្រូវប្រាកដថា និយាយជាមួយគ្រូពេទ្យមុន ពេលចាប់ផ្តើមព្យាបាលនៅផ្ទះ៕ health