អង់គ្លេស៖ ការសិក្សាស្រាវជ្រាវបានព្រមានថា ហានិភ័យរបស់ស្ត្រីក្នុងការជួបប្រទះការរលូតកូនជាប់ៗគ្នាកើនឡើង ៧០ ភាគរយ ប្រសិនបើពួកគេធាត់ជាជាងទម្ងន់ដែលមានសុខភាពល្អនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពី Southampton បានធ្វើការពិនិត្យលើការសិក្សាផ្សេងៗដែលមានស្រាប់ស្តីពីការបាត់បង់ ការមានផ្ទៃពោះម្តងទៀតដើម្បីរកមើលថា តើកត្តារបៀបរស់នៅអាចពាក់ព័ន្ធអ្វីខ្លះ។ មនុស្សដែលលើសទម្ងន់ ឬទម្ងន់ក្រោម ពោលគឺមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) (ចន្លោះពី ២៥-៣០ ឬក្រោម ១៨.៥ រៀងគ្នា) ក៏មានហានិភ័យខ្ពស់ផងដែរ។
ការរលូតកូនគឺជាផលវិបាក ទូទៅបំផុតនៃការមានផ្ទៃពោះដំបូង ហើយគួរឲ្យស្តាយប៉ះពាល់ដល់ម្តាយប្រមាណជា ១៥-២០ ភាគរយ។ ការបាត់បង់ការមានផ្ទៃពោះម្តងហើយម្តងទៀតត្រូវបានកំណត់នៅពេលដែលស្ត្ រីមានការរលូតកូន២ដង ឬច្រើនដងជាប់គ្នា។
វាជាជំងឺស្មុគស្មាញមួយហើយ ទោះបីជាភាគច្រើនត្រូវបានគេសន្មតថា មានកត្តាវេជ្ជសាស្រ្ត និងឥទ្ធិពលនៃរបៀបរស់នៅក៏ដោយ ក៏នៅតែមិនទាន់ត្រូវបានគេពន្យល់នៅពាក់កណ្តាលករណីទាំងអស់។ ការពិនិត្យឡើងវិញត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវសុខភាព លោកស្រី Bonnie Ng នៃសាកលវិទ្យាល័យ Southampton និងសហការីរបស់នាង។
ការសិក្សារបស់យើងរួមមានការស្រាវជ្រាវ ១៦ ហើយបានបង្ហាញថា ការលើសទម្ងន់ ឬទម្ងន់ក្រោមអាចបង្កើនហានិភ័យ នៃការបាត់បង់ការមានផ្ទៃពោះ២ដង ជាប់ៗគ្នា។
លោកស្រីបានបន្ថែមថា ចំពោះអ្នកដែលមាន BMI លើសពី ២៥ លើសទម្ងន់ និង ៣០ ហានិភ័យនៃការរងការរលូតកូនបន្តកើន ២០ភាគរយ និង៧០ភាគរយរៀងៗខ្លួន៕
ដោយ៖លី ភីលីព