សុខភាព និង ផ្លូវភេទ

វិធានការរបស់អាមេរិក លើលែងកម្មសិទ្ធិបញ្ញា ជាឪកាសដ៏អស្ចារ្យនៃការ ប្រយុទ្ធប្រឆាំងCOVID-19 

អាមេរិក៖ ប្រធានអង្គការ សុខភាពពិភពលោក បានមានប្រសាសន៍ថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការលើកលែងសិទ្ធិកម្មសិទ្ធិបញ្ញា សម្រាប់ការចាក់វ៉ាក់សាំងការពារមេរោគ COVID-19 ជាឱកាសដ៏អស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ប្រភេទនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

ការលើកលែងនេះអាចជួយបង្កើន ផលិតកម្មវ៉ាក់សាំងនៅជុំវិញពិភពលោកយ៉ាងខ្លាំងតាមរយៈ ការលើកយកប៉ាតង់ការរក្សាសិទ្ធិ និងការការពារសម្រាប់ ការរចនាឧស្សាហកម្ម និងព័ត៌មានសម្ងាត់។ នេះ មានន័យថា មានភាពងាយស្រួលក្នុងការទទួលថ្នាំបង្ការសម្រាប់ អ្នកដែលរស់នៅក្នុងប្រទេសក្រីក្រនិងមានប្រាក់ចំណូលមធ្យម ដោយពួកគេភាគច្រើននៅជួរក្រោយ ខណៈអ្នកផ្សេងទៀតដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសអាច ចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេបានច្រើន។

វាជាបញ្ហាកាន់តែមានភាព បន្ទាន់ជាមួយនឹងការកើនឡើងនូវករណីនៅប្រទេសឥណ្ឌា ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក។ អគ្គនាយករបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានជំរុញម្តងហើយម្តងទៀតដល់ពិភពលោកឲ្យគាំទ្រសំណើនេះដែលដំបូងឡើយត្រូវបាននាំទៅអង្គការពាណិជ្ជកម្មពិភពលោកដោយប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីខែតុលាឆ្នាំមុន។

បន្ទាប់ពីការប្រកាសរបស់រដ្ឋបាល Biden លោកបាននិយាយនៅលើបណ្តាញសង្គមTwitterថា នេះគឺជាឳកាសដ៏អស្ចារ្យមួយក្នុងការ ប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។ ការប្តេជ្ញាចិត្តដោយ Joe Biden និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក Katherine Tai ដើម្បីគាំទ្រដល់ការលះបង់ការការពារ IP លើវ៉ាក់សាំង គឺជាឧទាហរណ៍ដ៏មានឥទ្ធិពលមួយរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពសកល៕

Most Popular

To Top