បវរកញ្ញា Mexico នាង Andrea Maze ជាប់ឈ្មោះជាបវរកញ្ញាគ្រងម្កុដ ត្រឹមរយៈពេលខ្លីបំផុត ក្នុងប្រវិត្ត សាស្ត្រ ៦៩ឆ្នាំ ដែលកម្មវិធី Miss Universe កើតឡើង ព្រោះតែមូលហេតុតែមួយគត់ ដែលធ្វើឱ្យនាង គ្រងម្កុដត្រឹមរយៈពេលខ្លី។


រាត្រីចុងក្រោយនៃ ការប្រកួតបវរកញ្ញាចក្រវាល២០២០ បានធ្វើឡើង នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ទាក់ទាញចំណាប់អារម្មណ៍ ពីទស្សនិកជនជាច្រើន នៅជុំវិញពិភពលោក ដោយរកឃើញម្ចាស់ពាន នាង Andrae Maze តំណាងប្រទេសមិចស៊ិចកូ ដែលគ្រងម្កុដ បានតែ ៧ ខែប៉ុណ្ណោះ រយៈពេលនេះ ខ្លីជាងគេ ក្នុងប្រវត្តិ សាស្ត្របវរកញ្ញា។ ចំពោះមូលហេតុនោះ គឺដោយសារបញ្ហា ដំណើរការកម្មវីធីធ្វើឡើង យឺតយាវ ព្រោះតែ” ជំងឺកូវីដរាលត្បាតយ៉ាងខ្លាំងជុំវិញពិភពលោក” ទើបជាហេតុធ្វើឱ្យនាង មានឱកាសតិចតួចគ្រងម្កុដ។

ដូច្នេះមានន័យថា Andrea ជាបវរកញ្ញាទី១ ដែលមានឳកាសគ្រងម្កុដ រយៈពេល៧ខែខ្លីបំផុត ក្នុងប្រវិត្តសាស្រ្ត ចាប់តាំងពីកម្មវិធីបានដំណើរការអស់រយៈពេល ៦៩ឆ្នាំមក។ ជាថ្មីម្ដងទៀត នៅសល់ត្រឹម៧ខែទៀតប៉ុណ្ណោះ កម្មវិធី Miss Universe នឹងចាប់ផ្ដើមដំណើរ ការជ្រើសរើសបវរកញ្ញាជាថ្មី ប្រចាំឆ្នាំ២០២១ខាង មុខនេះ៕ ប្រភព៖ សប្បាយ
