សុខភាព និង ផ្លូវភេទ

អាហារ​​​ក្លែង​ក្លាយ​​​៧​ប្រភេទ ដែល​អ្នក​​គួរ​ឈប់​ញ៉ាំ ​​​​​ចាប់​ពី​ពេល​​​នេះ​

ការ​ទទួល​ទាន​អាហារ​ប្រចាំ​ថ្ងៃ​​​​​ មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​​​​ចិញ្ចឹម​ទ្រទ្រង់​​​រាង​កាយ ។ នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ អាហារ​​មួយ​ចំនួន​អាច​ផ្ដល់​ផល​ល្អ សម្រាប់​សារពាង្គកាយ តែ​ផ្ទុយ​ទៅ​វិញ​ ម្ហូប​អាហារ​មួយ​ចំនួន​​ ផ្សំ​ឡើង​ពី​សារធាតុ​​​ផ្សេង​ៗ​ជា​ច្រើន ដែល​អាច​បង្ក​ផល​វិបាក ​សម្រាប់​សុខភាព​ផង​ដែរ៖ ​​​​​​​​

១. ប្រហិត​សាច់​ក្ដាម
គ្រាន់​តែ​ក្រឡេក​មើល​ភ្លាម អ្នក​អាច​ដឹង​​ថា ​​​​ប្រហិត​​នោះ​ជា​​អាហារ​ក្លែង​ក្លាយ ​បាត់​ទៅ​ហើយ​ ដោយ​សារ​តែ​សាច់​ក្ដាម ​ពិត​មិន​មែន​​ណែន​​រលោង​ស្អាត​បែប​នោះ​ទេ។ ប្រហិត​សាច់​ក្ដាម ជា​អាហារ​​មួយ​​​​មិន​​​​​ផ្ដល់ ​ផល​ប្រយោជន៍​ដល់​សុខភាព​​នោះ​ទេ ដោយ​វា​មិន​​មាន​សារជាតិ​ល្អ​​ដូច​​ជា Omega-3 ប៉ុន្តែ​វា​មាន​ជាតិ​ Monosodium glutamate អំបិល​ គ្រឿង​បង្ការ​មិន​ឲ្យ​ខូច​គុណ​ភាព និង​សមាស​ធាតុ​​​គីមី​ជា​ច្រើន​ទៀត។

២. ផលិត​ផល​ប៉េងប៉ោះ​​កំប៉ុង
សារធាតុ​ចិញ្ចឹម​​ លីកូពីន (Lycopene) ​មាន​នៅ​ក្នុង​ប៉េងប៉ោះ​ធម្មជាតិ​ ជួយ​​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​ ដល់​សុខភាព ។ ប៉ុន្តែ​អត្ថប្រយោជន៍​នោះ​បាន​បាត់​បង់​ទាំង​ស្រុង​ នៅ​ពេល​ដែល​​​ផ្លែ​ប៉េងប៉ោះ​ ត្រូវ​បាន​​​ច្រក​កំប៉ុង​​​មាន​ផ្ទុក​​សារធាតុ​គីមី​​​ ដែល​បង្អាក់​ដល់​​សកម្មភាព​អ័រម៉ូន​ នៅ​ក្នុង​រាង​កាយ។ ដោយ​សារ​តែ​ ប៉េងប៉ោះ​មាន​ជាតិ​អាស៊ីត​​ដែរ កំប៉ុង​ច្រក ​ដែល​មាន​​សមាសធាតុ​​គីមី BPA បាន​បញ្ចេញ​មក​ ប្រតិកម្ម​ បង្ក​​​គ្រោះ​ថ្នាក់​ដល់​សុខភាព ដោយ​វិវឌ្ឍ​ជា​ជំងឺ​មហារីក​​ ជំងឺ​បេះ​ដូង និង​​បង្ក​បញ្ហា​ដល់​​ការ​ បន្ត​ពូជ​ផង​ដែរ។​​​​ ​​
​​​​​​​​
៣. អាហារ​កញ្ចប់​រសជាតិ​ផ្លែ​ឈើ​
នំ​កញ្ចប់​ដែល​មាន​ក្លិន​ដូច​ផ្លែ​​ឈើ មិន​មែន​សុទ្ធ​សឹង​តែ​​ផ្សំ​ពី​ផ្លែ​ឈើ​​ពិត​ប្រាកដ ​​ទាំង​អស់​នោះ​ទេ។ វា​ជា​សារធាតុ​​ដែល​ធ្វើ​ឡើង​​​ ពី​​សារធាតុ​ស្ករ​ផ្សំ​គ្នា ដូច​ជា​ ពោត​​ក្រៀម ទឹក​ស៊ីរ៉ូ ស្ករ​ Fructose និង​សារធាតុ​ Maltodextrin ។

៤. ភេសជ្ជៈ​រសជាតិ​ផ្លែ​ឈើ​
ភេសជ្ជៈ​រសជាតិ​ផ្លែ​ឈើ គឺ​ផ្សំ​ឡើង​ពី​ ការ​បន្ថែម​ជាតិ​ស្ករ​(មិន​មែន​ធម្មជាតិ) ​រស​ជាតិ​ផ្លែ​ឈើ រួច​ត្រូវ​បាន​វេច​ខ្ចប់​ បង្ហាញ​ថា​ជា​ភេសជ្ជៈ​​ស្រស់​ៗ សម្រាប់​​សុខភាព។

៥. ប៊័រ​និង​​ដំណាប់​លាប​នំប៉័ង​សាំងវ៉ិច
ប៊័រ​និង​ដំណាប់​លាប​នំប៉័ង​សាំងវ៉ិច​ ​ផ្សំ​ឡើង​ពី​ សារធាតុ​​ជា​ច្រើន​ដូច​ជា ​ពណ៌​សិប្បនិមិត្ត គ្រឿង​បន្ថែម​រសជាតិ គ្រឿង​បង្ការ​មិន​ឲ្យ​ខូច​គុណ​ភាព សារធាតុ​ប្រេង Hydrogenated ជាតិ​ស្ករ​(មិន​មែន​ធម្មជាតិ) ​រស​ជាតិ​ផ្លែ​ឈើ និង​ សារធាតុ​ Azodicarbonamide ។

៦.ប្រហិត​សាច់​មាន់​​​​​​​​បំពង
សាច់​មាន់​ដុំ​បំពង មួយ​ចំនួន​គឺ​ធ្វើ​​ឡើង ដោយ​​ការ​​វាយ​សាច់​មាន់​បញ្ចូល​គ្នា រួច​ដាក់​បំពង​​និង​​ខ្ចប់​ចូល​គ្នា​ជា​ដុំ​សាច់​មាន់​បំពង។ ចំពោះ​​​​​ដុំ​សាច់​មាន់​បំពង​​ទាំង​នោះ គឺ​​មាន​បរិមាណ​​សាច់​តិច ​ជាង​ពាក់​កណ្ដាល ​​នៃ​​ដុំ​សាច់​មាន់​នោះ ដោយ​​វា​​នៅ​លាយ​ឡំ​ជា​មួយ និង​អំបិល សារធាតុ​ខ្លាញ់ និង​ជាតិ​ស្ករ​ច្រើន​ជាង​បរិមាណ​សាច់។

៧. សាច់​ច្នៃ
សាច់​ក្រក ប្រហិត Hot Dog និង​​សាច់​ផ្សេង​ៗ​ដែល​គេ​យក​ច្នៃ​ដើម្បី​ទុក​បាន​យូរ គឺ​ជា​អាហារ​ឆ្ងាញ់​និង​ពេញ​និយម ប៉ុន្តែ​វា​មាន​ហានិភ័យ​ខ្ពស់​ដោយ​អាច​បង្ក​ជា​​ជំងឺ​មហារីក។ សាច់​ទាំង​អស់​នេះ​ត្រូវ​បាន​ផលិត​ឡើង​ ដោយ​ប្រើ​អំបិល​ក្នុង​បរិមាណ​ខ្ពស់ និង​សារធាតុ​គីមី​ជា​ច្រើន ​ដែល​បង្ក​គ្រោះថ្នាក់​សម្រាប់​សុខភាព។ ការ​សិក្សា​​រយៈ​ពេល​១៣ឆ្នាំ​បាន​បង្ហាញ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​១៧​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ញ៉ាំ​ សាច់​ប្រភេទ​នេះ​ជា​ប្រចាំ។ សាច់​ប្រភេទ​នេះ​មើល​ទៅ​ស្រស់​ ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សារធាតុ Carcinogens ដូច​ជា​បារី​ដូច្នោះ​ដែរ ។

ការ​ទិញ​​​របស់​ទាំង​​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​ រៀប​ចំ​អាហារ​សម្រាប់​ស្រស់​ស្រូប ប៉ុន្តែ​​​វា​អាច​​មាន​ផល​ប៉ះ​ពាល់ ​​ទៅ​លើ​សុខភាព​របស់​អ្នក៕ សុខភាព

Most Popular

To Top