សុខភាព និង ផ្លូវភេទ

កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មាន​សារៈសំខាន់​ដល់​ម្លឹង​ផង​?

ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ឬ​កាត់​ចុង គឺជា​ទំនៀមទម្លាប់​តាម​បែប​សាសនា របស់​ជនជាតិជ្វី​ស និង​អ៊ីស្លាម និង​មនុស្ស​រស់​នៅ ក្នុង​ប្រទេស​អាហ្វ្រិក និង​អូស្ត្រាលី​ដែរ​។ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ក៏​អាច​ជា​បញ្ហា​មួយ នៃ​ទំនៀមទម្លាប់​ក្នុង​គ្រួសារ អនាម័យ​ផ្ទាល់ខ្លួន ឬ​ដើម្បី​បង្ការ​ជំងឺ​ដែរ​។

ពេលខ្លះ អាច​នឹង​មាន​ជំងឺ​ណាមួយ ដែល​តម្រូវ​ឲ្យ​កាត់ ស្បែក​ក្បាល​លិង្គ​តែម្តង ដូចជា ពេល​ដែល​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ តឹង​ខ្លាំង​ពេក ឬ​មិន​អាច​ព្រលាត់​ក្បាល​លិង្គ ចេញមកក្រៅ​បាន​។ ករណី​ខ្លះទៀត ការ​កាត់​ស្បែកក្បាល​លិង្គ ត្រូវ​បាន​ណែនាំ​ឲ្យធ្វើ លើ​ក្មេង​ប្រុស​អាយុ​ច្រើន ឬ​បុរស​វ័យ​ចំណាស់ ដើម្បី​បន្ថយ​ការ​ប្រឈម ​នឹង​ជំងឺ​កាមរោគ ជាពិសេស បុរស​ដែល​រស់នៅ ក្នុង​ប្រទេស​អាហ្វ្រិក​តែម្តង​។ ​

សភា​បណ្តុះបណ្តាល ផ្នែក​ជំងឺ​កុមារ​អាមេរិក (American Academy of Pediatrics, AAP) បានឲ្យដឹងថា អត្ថប្រយោជន៍ នៃ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មាន​អត្ថប្រយោជន៍ ច្រើន​ជាង​ការប្រឈមមុខ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ AAP មិន​បាន​ណែនាំ ឲ្យមាន​ទម្លាប់កាត់​ស្បែក​គ្រប់ក្បាល​លិង្គ លើ​ទារក​ប្រុស ទើប​កើត​គ្រប់​គ្នា​នោះ​ទេ ព្រោះ​វា​អាស្រ័យ​ទៅតាម ការសម្រេចចិត្ត របស់​ឪពុក​ម្តាយ​ទារក​ផ្ទាល់​។

​ការ​កាត់​ស្បែក​គ្រប់​ក្បាល​លិង្គ ប្រហែលជា​មាន ​អត្ថប្រយោជន៍ ដល់​សុខភាព​ច្រើន ដូចជា ៖

  • ​ ​ងាយស្រួល​ធ្វើ​អនាម័យ​ជាង​មុន ៖ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ អាច​ធ្វើ​ឲ្យ​ក្មេងប្រុស លាង​សម្អាត​លិង្គ កាន់តែ​ស្រួល​ជាង​មុន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការលាង​សម្អាត​នៅ​តំបន់​ខាងក្រោម ស្បែក​គ្រប​ក្បាល​លិង្គ ជាទូទៅ ក៏​មាន​ភាពងាយស្រួល​ដែរ​។
  • ​ ​កាត់បន្ថយ​ការ​ប្រឈម​នឹង ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត ៖ ការប្រឈមមុខ​នឹង ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​ទាំងអស់ នឹង​ថយចុះ​ខ្លាំង ប៉ុន្តែ ការបង្ក​រោគ​ទាំងនេះ ភាគច្រើន កើត​ឡើង​ជាង​គេ​លើ​បុរស ដែល​មិន​ទាន់​កាត់​ស្បែក គ្រប​ក្បាល​លិង្គ​តែម្តង​។ ការបង្ក​រោគ​ធ្ងន់ធ្ងរ​ភ្លាមៗ អាច​នឹង​បណ្តាលឲ្យមាន​បញ្ហា លើ​តម្រងនោម នៅ​ថ្ងៃ​អ​នា​គត់​បាន​។
  • ​ ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​កាមរោគ ៖ បុរស​ដែល​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​រួច ប្រហែល​ជា​ថយចុះ នូវ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ ជាពិសេស ជំងឺអេដស៍​តែម្តង​។ ប៉ុន្តែ ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព ត្រូវ​មាន​ជានិច្ច​។
  • ​ ​បង្ការ​បញ្ហា​លើ​លិង្គ ៖ ជា​ម្តងម្កាល ការ​ដែល​បន្សល់ទុក នូវ​ស្បែក​គ្រប​ក្បាល​លិង្គ អាចជា​រឿង​ពិបាក ឬ​មិន​អាច​ទាញ ដើម្បី​សម្អាត​បាន​។ ហេតុដូច្នេះ​ហើយ វា​នឹង​ធ្វើឲ្យមាន ការ​រលាក​នៅលើ​ស្បែក​នោះ ឬ​ក្បាល​លិង្គ​ទៀត​។
  • ​ ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​លិង្គ ៖ ទោះបីជា​ជំងឺមហារីក​លិង្គ កម្រ​នឹង​កើត​មាន​ក៏​ដោយ ក៏​វា​មិនសូវ​កើតមាន​ជា​ញឹកញាប់ លើ​បុរស​ដែល​កាត់ ស្បែក​គ្រប​ក្បាល​លិង្គ​រួច​ណាស់​។ ក្រៅពីនេះ ជំងឺមហារីក​មាត់ស្បូន ក៏​មិនសូវ​កើតមាន លើ​ដៃគូ​រួមភេទ​ដែរ​។​
  • ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ ប្រហែល​មិនមែន​ជា​ជម្រើស ដែល​ត្រូវ​ធ្វើ​ទេ បើសិនជា​អ្នកជំងឺ មាន​បញ្ហា​ឈាម​ក្រ​កក ឬ​បញ្ហា​កំណក​ឈាម​។​
  • ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ មិន​ប៉ះពាល់​ដល់​លទ្ធភាព នៃ​ការ​មាន​កូន​ទេ ប៉ុន្តែ វា​បែរជា​ជួយ​ជំរុញ ដល់​ភាព​សុខ​ស្រួល ខាង​ផ្លូវភេទ​ទាំង​បុរស និង​ដៃគូ​ទៅវិញ​៕

ប្រភព៖ Health

Most Popular

To Top