វ៉ាក់សាំងការពារកូវីដ១៩ សុីណូវ៉ាក់ (Sinovac) របស់ចិន ត្រូវបានគេរំពឹងថា នឹងចុះក្នុងបញ្ជីទទួលស្គាល់ ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយកាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានធ្លោយប្រាប់ អ្នកសារព័ត៌មាន នៅពេលដែលលោក បានចាក់វ៉ាក់សាំងដូសទី២ កាលពីថ្ងៃច័ន្ទ ទី ២៤ ខែឧសភា ម្សិលមិញថា WHO អាចនឹងអនុម័តទទួលស្គាល់ វ៉ាក់សាំងចិន សុីណួវ៉ាក់ នៅថ្ងៃសុក្រ ខាងមុខនេះហើយ។ នាយករដ្ឋមន្រ្តីរូបនេះ ក៏បានអំពាវនាវឱ្យប្រជាជន មានការជឿទុកចិត្តទៅលើ វ៉ាក់សាំងរបស់ចិនមួយនេះ។

គួរឱ្យដឹងថា ទោះបីជាមិនទាន់មានការទទួលស្គាល់ពី WHO ក្តី ប៉ុន្តែវ៉ាក់សាំង សុីណូវ៉ាក់ កំពុងត្រូវបានប្រើប្រាស់ ដោយប្រទេសប្រមាណ ៤៥ នៅជុំវិញពិភពលោក រួចទៅហើយ៕ ប្រភព៖ សប្បាយ

