សុខភាព និង ផ្លូវភេទ

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការពុលអាហារអាច ឆ្លងតាមរយៈការរួមភេទ ខណៈបាក់តេរីបង្កជំងឺ រាគរូស ក៏ជាជំងឺកាមរោគ

Oklahoma ៖អ្នកដែលធ្លាប់មានបទពិសោធន៍ពុលអាហារ នឹងដឹងថាតើវាមិនល្អប៉ុណ្ណាសម្រាប់អ្នកនៅពេលហេតុការណ៍នេះ កើតឡើង ហើយឥឡូវនេះ ការសិក្សាថ្មីមួយបានព្រមានថា បាក់តេរីធម្មតាដែលបង្កឲ្យមានជំងឺក៏អាចជា ជំងឺកាមរោគដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oklahoma បានរកឃើញថា ការឆ្លងមេរោគកាមរោគជាជំងឺដែលកើតមានជាទូទៅនៅលើពិភពលោកខាងលិច ក៏អាចឆ្លងតាមរយៈការរួមភេទបានដែរ។ ខណៈពេលដែលការឆ្លងមេរោគកាមរោគនេះ វាកម្រមានណាស់វាអាចបណ្តាលឲ្យក្អួត និងរាគ ហើយអាចបង្កហានិភ័យបន្ថែមសម្រាប់ អ្នកដែលមានបញ្ហាសុខភាព។

ផ្អែកលើការរកឃើញក្រុមនេះត្រូវបានជំរុញ ឲ្យវេជ្ជបណ្ឌិត និយាយជាមួយអ្នកជំងឺរបស់ពួកគេអំពីហានិភ័យដែលត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងទំនាក់ទំនងផ្លូវភេទចំពេលមានការពុលអាហារ។ ការសិក្សាក្រុមនេះបានកំណត់ ដើម្បីស្វែងយល់ថា តើការឆ្លងមេរោគកាមរោគអាចឆ្លងតាមរយៈការរួមភេទបានដែរឬទេ។

លោវេជ្ជបណ្ឌិត Katrin Kuhn ដឹកនាំការស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវនេះមានសារសំខាន់សម្រាប់ការផ្ញើសារសុខភាពសាធារណៈ និងគ្រូពេទ្យនៅពេលពួកគេ និយាយជាមួយអ្នកជំងឺរបស់ពួកគេអំពីហានិភ័យ ដែលទាក់ទងនឹងការរួមភេទ។

ទោះបីជាការឆ្លងមេរោគកាមរោគច្រើន តែមិនមែនជាជំងឺធ្ងន់ធ្ងរ ក៏ដោយវាបណ្តាលឲ្យរាគអាចបណ្តាលឲ្យមនុស្សបាត់បង់ផលិតភាព ឬប្រហែលជាបាត់បង់ការងារ។ វាបង្កហានិភ័យបន្ថែមសម្រាប់អ្នកដែលមានបញ្ហាសុខភាព។ ការឆ្លងមេរោគកាមរោគច្រើនតែកើតឡើងនៅពេលច្រើនតែកើតឡើងនៅពេលដែលមនុស្សញ៉ាំមិនបរិភោគសាច់មាន់ ផឹកទឹកដោះគោ ឬទទួលទានទឹកមានជាតិកខ្វក់ដោយពពួកសត្វដែលឆ្លង៕
ដោយ៖លី ភីលីព

Most Popular

To Top