សុខភាព និង ផ្លូវភេទ

សុរា ជាសត្រូវ នៃភាពឡើងរឹង របស់បុរស

សុរាគឺជាភេសជ្ជៈដ៏ចំណាស់មួយ ដែលមានអាយុកាល ៩០០០ឆ្នាំ ហើយវាត្រូវបានគេប្រើដើម្បីបំបាត់ភាពតានតឹង ថប់ដង្ហើម និង ជារបស់សម្រាប់រាប់អានមិត្តនៅក្នុងកម្មវិធី។ ប៉ុន្តែសូមក្រឡេកទៅមើលចំណុចអាក្រក់របស់វា។ ក្នុងនោះ គឺមានការប៉ះពាល់ទៅដល់ការឡើងរឹងរបស់លិង្គបុរស។

តើជាតិសុរាប៉ះពាល់ដល់ការរួមភេទនិងការឡើងរឹងរបស់លិង្គយ៉ាងដូចម្តេច? តើវាបង្កើនឬរារាំងដល់ការរួមភេទ? យោងតាមការចុះផ្សាយរបស់លោកវេជ្ជបណ្ឌិត​ឯកទេសផ្លូវទឹកម៉ូត្រ Paul Turek នៅលើគេហទំព័រ WebMD បានឱ្យដឹងថា ចម្លើយគឺថា វាអាចជួយដល់ការរួមភេទ ក៏អាចជាសត្រូវរបស់ការរួមភេទផងដែរ។

ការទទួលទានសុរាមួយទៅពីរកែវ អាចជួយបន្ថយភាពតានតឹង និងការថប់បារម្ភ និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចាប់ផ្តើមការសន្ទនាជាមួយដៃគូ។ ក្នុងន័យនេះវាអាចជួយបង្កើនចំណង់ផ្លូវភេទនិងការលើកទឹកចិត្តជាមូលដ្ឋាន តាមរយៈការបំបាត់ភាពតានតឹងប្រចាំថ្ងៃ ហើយបង្កើនអារម្មណ៍រួមភេទ។

ប៉ុន្តែសុរាក៏ជាសារធាតុធ្វើឱ្យស្ពឹកទាំងរាងកាយនិងអារម្មណ៍ផងដែរ។ ការផឹកវាច្រើន វាធ្វើឱ្យស្ពឹកស្រពន់ដល់លិង្គ ហើយដល់ថ្នាក់មិនអាចឡើងរឹងបានទៀតផង។

ដូចនេះ ការទទួលទានសុរាអាចជាអាវុធមុខពីរ ទៅលើការរួមភេទ។ ប្រសិនបើអ្នកទទួលក្នុងបរិមាណល្មម វាជាជំនួយការដ៏ប្រសើរសម្រាប់ដៃគូរបស់អ្នក។ តែប្រសិនបើអ្នកដាក់ជ្រុល ទោះបីជាដៃគូរបស់អ្នកខំប្រឹងដាស់វាឱ្យងើបយ៉ាងណាក៏ដោយ ក៏វាមិនងើបដែរ។ ដូចនេះ សូមប្រុងប្រយ័ត្នចំពោះបរិមាណទទួលទាន៕ ប្រភព៖health

Most Popular

To Top