សុខភាព និង ផ្លូវភេទ

ការសិក្សា៖ ទារកកើតមិនគ្រប់ខែ ឬមានទម្ងន់ស្រាលងាយនឹង មានកម្រិត IQ ទាបជាងនៅពេល ពេញវ័យ

Warwick ៖ការសិក្សាបង្ហាញថា ទារកមានមិនគ្រប់ខែ និងទារកមានទម្ងន់ស្រាល ទំនងជាងាយមានកម្រិត IQ ទាបនៅពេលដែលរូប គេពេញវ័យ ធ្វើឲ្យបាត់បង់ជាមធ្យម IQ ១២ឯណោះនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Warwick បានប្រៀបធៀបទិន្នន័យលទ្ធផលនៃការកើតពេញ ខែ (៣៧-៤១ សប្តាហ៍) និងការកើតមិនគ្រប់ខែ (២៨-៣២ សប្តាហ៍) ឬទម្ងន់ស្រាលជាង១,៥ គីឡូ។ ក្រាមកំណើតពីការសិក្សាចំនួន៨ កន្លងមក។ ពួកគេបានរកឃើញថា មនុស្សពេញវ័យទំនងជាមាន IQ ១២ ទាបជាង ប្រសិនបើពួកគេកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់បើប្រៀបធៀបនឹងមិត្តភក្តិរបស់ពួកគេដែលកើតពេញវ័យ។

ការស្រាវជ្រាវបានរកឃើញថា ការងារមុនៗ ដែលបានសន្និដ្ឋានថា ទារកមានគភ៌មិនគ្រប់ខែ ឬទារកមានទម្ងន់ស្រាលមានទំនោរនៃការយល់ដឹងទាប ក្នុងវ័យកុមារភាព។ ក្រុមនេះបង្ហាញថា កុមារមានគភ៌មិនគ្រប់ខែ ឬទារកមានទម្ងន់ទាប អាចត្រូវការការគាំទ្រផ្នែកអប់រំបន្ថែមដើម្បីជំរុញការរៀនសូត្ររបស់ពួកគេ។

អ្នកស្រាវជ្រាវ និងចិត្តវិទូលោក Robert Eves នៃសាកលវិទ្យាល័យ Warwick បាននិយាយថា ទារកកើតមកមិនគ្រប់ខែ ឬនៅទារកមានទម្ងន់ ស្រាលនៅតែបន្តជះឥទ្ធិពលយូរអង្វែងគួរឲ្យកត់សម្គាល់លើIQ ។ ការសិក្សារបស់ពួកគេលោក Eves និងសហការីបានវិភាគទិន្នន័យលើមនុស្សចំនួន ២,១៣៥ នាក់បានកើតនៅចន្លោះឆ្នាំ ១៩៧៨-១៩៩៥ និងអ្នកដែលមានការវាយតម្លៃ IQ ដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ។

ក្នុងចំណោមកុមារទាំងនេះ ១.០៦៨ កើតមកមិនគ្រប់ខែ ឬមានទម្ងន់កំណើតទាបបំផុតរីឯនៅសល់ ១.០៦៧ នាក់ទៀតកើតពេញខែ ហើយបម្រើការជាអ្នកត្រួតពិនិត្យ។ ក្រុមស្រាវជ្រាវបានរកឃើញថាបុគ្គលដែលកើតមកមិនគ្រប់ខែ ឬទម្ងន់ទារកទាបទទួលបានពិន្ទុ IQ ជាមធ្យមពី ៨៨ ទៅ ១២ ពិន្ទុតិចជាងមនុស្សពេញវ័យ៕ ដោយ៖លី ភីលីព

Most Popular

To Top