សុខភាព និង ផ្លូវភេទ

ការសិក្សាព្រមាន៖ ការផឹកកាហ្វេ៤កែវ ក្នុងមួយថ្ងៃ ធ្វើឲ្យអ្នកប្រឈមមុន នឹងហានិភ័យ នៃជំងឺដក់ទឹកក្នុងភ្នែក

ញូវយ៉ក៖ ការសិក្សាបានព្រមានថា ការផឹកកាហ្វេ ៤ កែវក្នុងមួយថ្ងៃ អាចឈានដល់ជិត៤ដង នឹងហានិភ័យ នៃការវិវត្តទៅជាជំងឺ ដក់ទឹកក្នុងភ្នែក ស្ថិតក្នុងចំណោមអ្នកដែលមាន ហ្សែនឆ្ពោះទៅរក សម្ពាធភ្នែកខ្ពស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ​ បានដឹកនាំមកពីមន្ទីរពេទ្យ Mount Sinai ក្នុងទីក្រុងញូវយ៉កបានសិក្សា អំពីរបបអាហារសុខភាព និងទិន្នន័យហ្សែន លើមនុស្សពេញវ័យជាង ១២០.០០០ នាក់ មានអាយុចាប់ពី ៣៩-៧៣ឆ្នាំ ។ ការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលមានប្រវត្តិគ្រួសារ មានជំងឺដក់ទឹកក្នុងភ្នែកគឺល្អបំផុត ក្នុងការកាត់បន្ថយការទទួលទាន ជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ។

ជំងឺដក់ទឹកក្នុងភ្នែកគឺជាក្រុមមួយ នៃជំងឺភ្នែកដែលសរសៃប្រសាទ អុបទិក ឬរីទីណាត្រូវបានខូចខាត ជាធម្មតាបណ្តាលមកពី ការបង្កើតសម្ពាធ នៃសរសៃប្រសាទក្នុងភ្នែក។ យោងតាមវិទ្យាស្ថានជាតិ សម្រាប់ឧត្តមភាពថែទាំសុខភាពថា នៅចក្រភពអង់គ្លេស ជំងឺដក់ទឹកក្នុងភ្នែក ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១០ ភាគរយ នៃការចុះឈ្មោះពិការភ្នែកទាំងអស់។

អ្នកនិពន្ធសៀវភៅ និងអ្នកជំនាញផ្នែកជំងឺភ្នែកលោក Louis Pasquale នៃMount Sinai បាននិយាយថា យើងបានចេញផ្សាយ ការងារណែនាំថា ការទទួលទានជាតិកាហ្វេអ៊ីនខ្ពស់ បង្កើនហានិភ័យ នៃជំងឺដក់ទឹកក្នុងភ្នែក ដែលមានភាពតានតឹងខ្ពស់ ក្នុងចំណោមមនុស្សមានប្រវត្តិ គ្រួសារមានជំងឺ។

សម្រាប់ការសិក្សានេះ យើងបានបង្ហាញថា ទំនាក់ទំនងមិនល្អរវាងការទទួលទានជាតិ កាហ្វេអ៊ីនខ្ពស់ និងជំងឺដក់ទឹកក្នុងភ្នែក គឺកើតមានតែចំពោះអ្នក ដែលមានពិន្ទុហានិភ័យ ហ្សែនខ្ពស់បំផុត សម្រាប់ការឡើងសម្ពាធភ្នែក។
ការសិក្សារបស់ពួកគេសាស្ត្រាចារ្យ Pasquale និងសហការីបានវិភាគ ទិន្នន័យសុខភាព និងគំរូ DNA ពីអ្នកចូលរួមជាង ១២០.០០០ នាក់ មានអាយុចន្លោះពី ៣៩-៧៣ ឆ្នាំ។

ទិន្នន័យសម្រាប់ការសិក្សានេះ ត្រូវបានប្រមូលដោយUK Biobank ដែលជាមូលដ្ឋានទិន្នន័យ ទ្រង់ទ្រាយធំមានផ្ទុកព័ត៌មានហ្សែន និងសុខភាពលម្អិត លើអ្នកចូលរួមកន្លះលាននាក់៕ ដោយ៖លី ភីលីព

Most Popular

To Top