មានមនុស្សជាច្រើន មិនបានដឹងទេថាក្រដាស់អាលុយមីញ៉ូម អាចត្រូវបានគេយកទៅប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗទៀតក្រៅពីការប្រើវាតែនៅក្នុងចង្ក្រានបាយ។
វាស្ទើរតែមិនគួរឲ្យជឿថា វាមានប្រសិទ្ធភាពក្នុងការព្យាបាលនូវអាការៈឈឺសន្លាក់, រលាក ឬស្នាមដក់ក្រោមភ្នែក។ ជាការពិត អ្នកជំងឺជនជាតិចិន និងរ៉ូស្សីបានជាសះស្បើយពីជំងឺមួយចំនួន បន្ទាប់ពីការព្យាយាមសាកល្បងប្រើនូវការព្យាបាលដោយក្រដាស់អាលុយមីញ៉ូមនេះ ។
ការសិក្សាជាច្រើនបានបង្ហាញក្រដាស់អាលុយមីញ៉ូម គឺមានអត្ថប្រយោជន៍នៅក្នុងការព្យាបាលនូវអាការៈដូចជា៖
- ការឈឺចាប់ខ្នង, កញ្ចឹងក,ជើង,ដៃ និងឆ្អឹងសន្លាក់
- ឈឺសាច់ដុំ
- ស្នាមសន្លាកក្រោយវះកាត់
- ការរលាក ។ល។
ការព្យាបាលនូវការឈឺចាប់សាច់ដុំ និងសន្លាក់ដោយការរុំក្រដាស់អាលុយមីញ៉ូម
ការព្យាបាលដោយវិធីធម្មជាតិនេះគឺអាចសម្រាលនូវការឈឺចាប់នៅត្រង់ក, ចង្កេះ,ដៃ, ជើង និងតាមសន្លាក់ ។ លើសពីនេះទៀត វាអាចនឹងត្រូវបានគេប្រើដើម្បីព្យាបាលនូវការគៀបសសៃ sciatic , រលាកសន្លាក់ឆ្អឹង, រលាកសន្លាក់ប្រភេទហ្គោដ និងឈឺកែងជើង។
វិធីអនុវត្ត
អ្នកគ្រាន់តែរុំក្រដាស់អាលុយមីញ៉ូម នៅត្រង់កន្លែងឈឺចាប់ហើយទុកចោលពេញមួយយប់ ហើយព្យាយាមធ្វើវាឲ្យបាន ១០ ទៅ១២ថ្ងៃ ហើយផ្អាកក្នុងរយៈពេលពី ១ទៅ២សប្តាហ៍មុនចាប់ផ្តើមអនុវត្តជាថ្មី៕ប្រភព៖health