សុខភាព និង ផ្លូវភេទ

សូម​អ្នក​កុំឲ្យ​កូន ពាក់​ស្បែកជើង ​ដែលចេញ​ភ្លើង​ឲ្យសោះ​!

មាន​អ្នក​ម្តាយ​មួយចំនួន​នៅពេល​ដែល​កូន​ ទើប​នឹង​ចេះ​ដើរ​តែងតែ​ទិញ​ស្បែកជើង​ដែល​ពេល​ ដើរ​ចេញ​ពន្លឺ ឬ​សម្លេង​ជានិច្ច ដើម្បី​ទាក់ទាញ​ឲ្យ​កូនដើរ​ច្រើន ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ស្បែកជើង​ប្រភេទ​នេះ​ គឺ​មិន​គួរ​ឲ្យ​កូនពាក់​ឡើយ​។ ហេតុអ្វី​បានជា​មិន​អាច​នោះ​?

ប៉ះពាល់​ដល់​ត្រចៀក​កូន​
នៅពេល​ដែល​កូន​ពាក់​ស្បែកជើង​ប្រភេទ​នេះ​ដើរ​យូរ វា​នឹង​អាច​ប៉ះពាល់​ដល់​ការ​ស្តាប់​របស់​កូន​យ៉ាង​ងាយ ដោយសារ​តែ​សម្លេង​ដែល​ចេញពី​ស្បែកជើង​គឺ​លឺ​ជាង​សម្លេង​របស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ទោះជា​អ្នក​ឃ្លាត​ចម្ងាយ​២០​ម៉ែត្រ​ក៏​អាច​លឺ​ដែរ ដូចនេះ​អ្នក​មិន​គួរ​ឲ្យ​កូនពាក់​ឡើយ ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ត្រចៀកគេ​លូតលាស់​ល្អ​។​

ប៉ះពាល់​ដល់​ភ្នែក​
នៅពេល​ដែល​កូន​ពាក់​ស្បែកជើង​ដែល​មាន​ចេញ​ពន្លឺ​ពេលដែល​គេ​ដើរ វា​នឹង​អាច​ប៉ះពាល់​ដល់​ភ្នែក​កូន​បាន ដោយសារ​តែ​គេ​តែងតែ​សម្លឹង​មើល​ពន្លឺ​ដែល​ចេញពី​ស្បែកជើង​នោះ យូរ​ទៅ​វា​អាច​ធ្វើឲ្យ​ភ្នែក​កូនលូតលាស់​មិនបាន​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​នឿយ​ហត់​ទៀតផង​។​

ប៉ះពាល់​ដល់​ខួរក្បាល​
សម្លេង និង​ពន្លឺ​នៃ​ស្បែកជើង​គេ​តែងតែ​ដាក់​នៅ​ក្រោម​កែងជើង​ក្រោយ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​អាច​នឹង​ចាប់ផ្តើម​ដើរ​ដោយ​ប្រើ​ជើង​ក្រោយ​មុន ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​របស់​គេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​កូន​ទៀតផង​។​

ប៉ះពាល់​ឆ្អឹងខ្នង​
នៅពេល​ដែល​កូន​ប្រើ​ស្បែកជើង​ប្រភេទ​នេះ​ដើរ ឆ្អឹងខ្នង​កូន​នឹង​មិន​អាច​លូតលាស់​បានល្អ​ឡើយ ដោយសារ​តែ​គេ​តែងតែ​អោន​ចុះ​ក្រោម​មើល​ស្បែកជើង​ពេលដែល​គេ​ដើរ​ម្តងៗ នោះ​វា​នឹង​អាច​ធ្វើឲ្យ​ឆ្អឹងខ្នង​គេ​កោង​។​

គ្រោះថ្នាក់​
នៅពេល​ដែល​កូន​ប្រើ​ស្បែកជើង​ប្រភេទ​នេះ​ដើម្បី​ដើរ នោះ​គេ​នឹង​គ្មាន ​អារម្មណ៍​មូល ដោយ​គិតតែ​មើល​ស្បែកជើង នោះ​វា​ងាយ​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ម្យ៉ាងទៀត​កូន​នឹង​មិន​អាច​សង្កេតមើល រ​បស់​ដែល​នៅ​ជុំវិញ​គេ​ឡើយ​៕ប្រភព៖health

Most Popular

To Top