បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជូនស្ត្រី ដែលកំពុងមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅដោះក្តី ព្រមទាំងក្មេងអាយុពី១២ ទៅ១៨ឆ្នាំផងដែរ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអនុប្រធានធិបតី Maruf Amin បានបញ្ជាក់ទៀតថា លោកពិតជាស្វាគមន៍យ៉ាងខ្លាំង ចំពោះយុទ្ធនាការមួយនេះ ពីព្រោះថាពួកគេ ជាក្រុមមនុស្សដែលស្ថិតនៅក្នុងប្រភេទ ជនងាយរងគ្រោះខ្លាំង ហើយអះអាងថានឹងក្លាយទៅជា កត្តាផ្លាស់ប្តូរស្ថានភាពរាតត្បាត នៅក្នុងប្រទេសនៅពេលនេះ។
គិតចាប់តាំងតែពីពេលដែល មានការរីករាលដាល នៃវិរុសកូវីដពូជថ្មី Delta variant មកប្រទេសឥណ្ឌូនេស៊ី បានកើនឡើងនូវចំនួន នៃកុមារដែលឆ្លងវិរុសនោះ ដល់១២,៥ ភាគរយ នៃកុមារនៅទូទាំងប្រទេសមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
