ការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា ការដេកថ្ងៃយ៉ាងតិច៤៥នាទីអាចជួយកាត់បន្ថយសម្ពាធឈាម និងជួយការពារបេះដូងក្នុងចំណោមមនុស្សដែលមានភាពតានតឹងផ្នែកអារម្មណ៍។
សេចក្តីរាយការណ៍ព័ត៌មានបរទេស បានរាយការណ៍កាលពីដើមខែមីនាថា ការរកឃើញនេះ គឺបានមកពីការសិក្សាទៅលើនិស្សិត សាកលវិទ្យាលយ័ដែលមានសុខភាពល្អចំនួន៨៥នាក់, ដែលត្រូវបានចែកជា២ក្រុម ។ មួយក្រុមគឺបានគេងសំរាកក្នុងរយៈពេល១ម៉ោងនៅពេលថ្ងៃ និងមួយក្រុមទៀតមិនបានគេងសោះនូវពេលថ្ងៃ។ ទាំងពីរក្រុមត្រូវបានធ្វើតេស្តភាពតាន តឹងអារម្មណ៍។
សម្ពាធឈាម និងសង្វាក់បេះដូង (បេះដូងលោត) បានកើនឡើងចំពោះក្រុមទាំងពីរ នៅពេលពួកគេធ្វើតេស្តភាពតាន តឹងអារម្មណ៍។ ប៉ុន្តែគេសង្កេតឃើញថា ក្រុមនិស្សិតដែលបានគេងពេលថ្ងៃយ៉ាងតិច៤៥នាទីនោះ គឺមានសម្ពាធឈាមទាប ជាងក្រុមនិស្សិតដែលមិនបានគេងនៅពេលថ្ងៃសោះ ក្រោយពីបានធ្វើតេស្តភាពតានតឹងអារម្មណ៍ ។
អ្នកស្រាវជ្រាវពីរនាក់គឺ Ryan Brindle និង Sarah Conklin នៅមហាវិទ្យាលយ័ Allegheny បានសរសេរថា, ការរកឃើញរបស់ពួកយើងស្នើអោយមានការគេងនៅពេលថ្ងៃព្រោះការគេងនេះវាធ្វើអោយមាន អត្ថប្រយោជន៍ដល់សរសៃឈាម និងបេះដូង ។
ពួកគេបាននិយាយថា ការស្រាវជ្រាវតទៅមុខទៀត គឺចាំបាច់ក្នុងការរកអោយឃើញយន្តការ ដែលថាការគេងពេលថ្ងៃ នាំអោយមានសុខភាពល្អដល់សរសៃឈាមបេះដូង ។
ដេកថ្ងៃក៏ត្រូវបានគេដឹងផងដែរថា ជួយបង្កើនការចងចាំនិង កាត់បន្ថយភាពតានតឹងងារម្មណ៍ ព្រមទាំងបង្កើនប្រសិទ្ឋភាពការងារ ៕health