សុខភាព និង ផ្លូវភេទ

នារីញ៉ាំទឹកកកច្រើន អាចគ្រោះថ្នាក់ដល់កម្រិតណាទៅ?

នៅក្នុងរាងកាយ របស់មនុស្សស្រីនីមួយៗ តែងតែមានបន្ទប់ក្តៅមួយ ដើម្បីថ្ងៃក្រោយទុកទទួល អាយុជីវិថ្មី (កូន) បន្ទប់នោះគឺស្បូន ដូចនេះប្រសិនជាអ្នក ផឹកទឹកត្រជាក់ចូល វានឹងបំផ្លាញបរិស្ថាន ជុំវិញស្បូននោះ ដែលអាចធ្វើឲ្យនារី មានគ្រោះថ្នាក់បាន ដូចនេះតើទឹកត្រជាក់ អាចប៉ះពាល់ដល់នារីអ្វីខ្លះទៅ?

វានឹងធ្វើឲ្យស្បូនអ្នកដំណើរ ការមិនបានល្អ ដោយរីកធំ និង បង្រួមតូចមិនប្រក្រតី ។ វានឹងធ្វើឲ្យស្បូនអ្នកបញ្ចេញ ឈាមតិចនៅពេល ដែលអ្នកមករដូវ ដែលមិនអាចធ្វើឲ្យឈាមកង្វក់ ឬឈាមពុលទាំងអស់នោះ ចេញមកក្រៅបានអស់ឡើយ នោះយូរទៅវានឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកជាខ្លាំង។

ស្បូនអ្នកអាចនឹងចាប់ផ្តើមឈឺ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកមិនអាចដឹងពីមូលហេតុ ។
នៅពេលដែលអ្នកផឹក ទឹកត្រជាក់កាន់តែច្រើន នោះអត្រានៃការមិនអាចបង្កើត កូននឹងកាន់តែខ្ពស់ ។
នៅពេលស្បូនអ្នកត្រូវ ការភាពកក់ក្តៅ វានឹងប្រើប្រាស់អាស៊ីតខ្លាញ់ ដែលមានលើពោះអ្នក ដូចនេះវានឹងធ្វើឲ្យវាកាន់តែក្រាស់ ដែលអាចធ្វើឲ្យក្បាល ពោះអ្នកកាន់តែធំ ។
វានឹងអាចធ្វើ ឲ្យកោសិកាស្បែកថ្មី មិនងាយដុះ វានឹងដុះចេញមកយឺត ថែមទាំងអាចធ្វើឲ្យអ្នករំលាយ អាហារមិនបានល្អ នោះអាស៊ីតខ្លាញ់ក្នុង រាងកាយអ្នកនឹង កាន់តែច្រើន ដែលអាចធ្វើឲ្យអ្នកធាត់ យ៉ាងងាយ៕ សុខភាព

Most Popular

To Top