នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យក្រុមមន្រ្តីរបស់លោក បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្ស ដើម្បីធ្វើជាថ្នាំព្យាបាលជំងឺ កូវីដ១៩ ដែលអ្នកជំងឺមានរោគសញ្ញាស្រាល។

ដោយសារតែដើមប្រម៉ាត់មនុស្សនេះ មានមុខងារជាច្រើនផ្នែកឱសថព្យាបាលជំងឺ និងមានប្រភពចេញពីតំបន់អាសុីត្រូពិច។ ដើមរុក្ខជាតិនេះ ត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា រួចមកបានរីកសាយភាយទៅដល់ប្រទេសថៃ និងប្រទេសមួយចំនួននៅតំបន់អាសុី។

ដើមប្រម៉ាត់មនុស្ស ត្រូវបានប្រជាជនថៃ ចាត់ទុកជាថ្នាំមួយប្រភទដែលអាចព្យាបាលជំងឺមួយចំនួនដូចជា ឈឺក្បាលវិលមុខ ដោយរុក្ខជាតិនេះមានវីតាមីន និងសារធាតុរ៉ែនៅក្នុងស្លឹក។ មិនតែប៉ុណ្ណោះដើមប្រម៉ាត់មនុស្ស ថែមទាំងអាចជួយដោះស្រាយបញ្ហាឡើងសម្ពាធឈាមខ្ពស់ ជំងឺគ្រុនក្តៅ គ្រុនពោះវៀន និងទឹកនោមផ្អែមបានថែមទៀតផង៕ប្រភព៖ http://sabay
