សុខភាព និង ផ្លូវភេទ

ការចេញ​ទឹកមាត់​ខ្លាំង​ និង​មូលហេតុ​

ការចេញ​ទឹកមាត់​ខ្លាំង​ដែល​ជា​ការកើនឡើង​បរិមាណ​ទឹកមាត់​នៅក្នុង​មាត់ ជាធម្មតា​គឺ​ជា​បញ្ហា​ដែល​កើត​មាន​តែ​មួយ​រយៈពេល ហើយ​វា​មិនមាន​អ្វី​ដែល​គួរអោយ​ព្រួយបារម្ភ​នោះទេ​។

ជាធម្មតា​, ក្រពេញទឹកមាត់​របស់​អ្នក​ផលិត​ទឹកមាត់​ប្រហែលជា​០,៥ ទៅ​១,៥​លីត្រ​ក្នុង​មួយថ្ងៃ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ដោយសារតែ​ការ​លេប​វា​ជា​ញឹកញាប់ និង​ដោយ​អ​ឆន្ទះ​នោះ​, ជាទូទៅ​អ្នក​មិន​ដឹង​អំពី​ទឹកមាត់​នេះ​នោះ​ទេ​។

ប្រសិនបើ​អ្នក​ហាក់ដូចជា​មាន​ការបញ្ចេញ​ទឹកមាត់​ច្រើន​ភ្លាមៗ​, វា​អាច​ដោយសារតែ​ក្រពេញទឹកមាត់​របស់​អ្នក​កំពុង​តែ​បង្កើត​ទឹកមាត់​ច្រើន​ជាង​ធម្មតា ឬ​ដោយសារតែ​មាន​ការពិបាក​នឹង​លេប​។​

មូលហេតុ​

ការចេញ​ទឹកមាត់​ខ្លាំង​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការកើនឡើង​នៃ​ការផលិត​ទឹកមាត់​នៅក្នុង​ខ្លួន​របស់​អ្នក ឬ​ថយ​ចុះ​សមត្ថភាព​នៃ​ការ​លេប ឬ​រក្សា​ទឹកមាត់​នៅ​ក្នុង​មាត់​របស់​អ្នក​។​

មូលហេតុ​នៃ​ការបញ្ចេញ​ទឹកមាត់​រួមមានៈ​

  • ធ្មេញ​ដែ​ល​ដុះ​គឺ​ថ្មី និង​មិន​ទាន់​សម​ល្អ​
  • ជំងឺ​ចាល់​អាស៊ីត​ក្រពះ​
  • រលាក​មាត់ ឬ​បំពង់ក​
  • ថ្នាំ ដូចជា clonazepam (Klonopin), clozapine (Clozaril, Fazaclo ODT), pilocarpine (Salagen) និង carbidopa-levodopa (Parcopa, Sinemet)
  • មាន​ផ្ទៃពោះ​
  • រលាក​លើ​ស្រទាប់​នៃ​មាត់​

មូលហេតុ​ដែល​កម្រ​នៃ​ការបញ្ចេញ​ទឹកមាត់​រួមមានៈ​

  • ពុល​
  • ជំងឺ​ដែល​នាំអោយ​ខ្សោយ​សាច់ដុំ​មុខ​
  • ជំងឺ​មិនមាន​បំពង់​អាហារ​ពី​កំណើត​
  • មេរោគ​ដែល​រាលដាល​ដល់​ក្រពេញ​បញ្ចេញ​ទឹកមាត់​
  • ជំងឺស្វាយ​ប្រមេះ​
  • ជំងឺរបេង​

មូលហេតុ​ដែល​ថយចុះ​សមត្ថភាព​នៃ​ការ​លេប ឬ​រក្សា​ទឹកមាត់​អោយ​នៅ​ក្នុង​មាត់​

  • ជំងឺ​រលាក​ឆ្អឹង​ស៊ីនុស​ស្រួចស្រាល​
  • អាឡែ​ស៊ី​
  • ជំងឺ​រលាក​ឆ្អឹង​ស៊ីនុស​រ៉ាំរ៉ៃ​
  • រីក​កូនកណ្តុរ​
  • ដុំ​ដែល​ប៉ះពាល់​ដល់​ចលនា​នៃ​អណ្តាត ឬ​បបូរមាត់​

លក្ខខ័ណ្ឌ​ដែល​ប៉ះពាល់​ដល់​ការសម្របស​ម្រួ​ល​នៃ​សាច់ដុំ ឬ​មុខងារ​នៃ​ក្រអូមមាត់​ក៏​អាច​បន្ថយ​សមត្ថភាព​នៃ​ការ​លេប ឬ​រក្សា​ទឹកមាត់​នៅ​ក្នុង​មាត់​ផងដែរ​។ លក្ខខ័ណ្ឌ​ទាំង​នោះ​រួមមានៈ​

  • ជំងឺ​សរសៃវិញាណ​ដែល​បណ្តាល​អោយ​ខ្សោយ​សាច់ដុំ​
  • ជំងឺ​ផ្លូវចិត្ត Autism
  • ជំងឺ​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ការសម្របសម្រួល​ចលនា​នៃ​ខ្លួន​
  • ជំងឺ​វង្វេង​
  • ជំងឺ Down
  • ជំងឺ​ក្រិន​ច្រើន​កន្លែង​
  • ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
  • ជំងឺ Parkinson

នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

សូម​ធ្វើការ​ណាត់​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ការបញ្ចេញ​ទឹកមាត់​ខ្លាំង និង​នៅ​ដដែល​នោះ​។ វា​ជា​រឿង​សំខាន់​ដើម្បី​កំណត់​ថា​តើ​បញ្ហា​ត្រូវ​បាន​បង្កឡើង​ដោយ​ការកើនឡើង​ការបញ្ចេញ​ទឹក​មាត់ ឬ​ការថយចុះ​សមត្ថភាព​នៃ​ការ​លេប​ឬ​យ៉ាងណា​។ ការព្យាបាល​ត្រូវ​បាន​ធ្វើ​ផ្ទាល់​ទៅលើ​មូលហេតុ​របស់​វា​ប្រសិនបើ​អាចទៅរួច​។ប្រភព៖http://health

Most Popular

To Top