សុខភាព និង ផ្លូវភេទ

សិក្សាព្រមាន៖ ការបរិភោគសាច់ក្រហម និងសាច់កែច្នៃ អាចបង្កើនហានិភ័យ នៃជំងឺបេះដូងរបស់អ្នក

អង់គ្លេស៖ ការសិក្សាខ្នាតធំថ្មីមួយ បានបង្ហាញថា ការបរិភោគសាច់ក្រហម និងសាច់កែច្នៃ ដូចជាប៊ីចេងសាច់ក្រក និងសាច់ចិញ្ច្រាំ អាចបង្កើនហានិភ័យ ក្នុងការវិវត្តទៅជាជំងឺបេះដូង ដោយការទទួលទានរាល់ ៥០ ក្រាមជួយបង្កើន ១៨ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញផ្នែកសុខភាព បាននិយាយថា ជំងឺសរសៃឈាមបេះដូង បណ្តាលមកពីសរសៃឈាមតូចចង្អៀត ដែលផ្គត់ផ្គង់បេះដូង ជាមួយនឹងឈាមទាមទារ ជីវិតមនុស្សជិត ៩ លាននាក់ នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។
នេះបង្ហាញពីបន្ទុកដ៏ធំ ដល់ប្រព័ន្ធសុខាភិបាល ហើយរហូតមកដល់ពេលនេះ មិនទាន់ច្បាស់ថា តើការបរិភោគសាច់បង្កើនហានិភ័យ ឬថាតើវាប្រែប្រួល ទៅតាមប្រភេទសាច់ដែរឬទេ។

ការវិភាគទិន្នន័យ ពីការសិក្សាចំនួន ១៣ ផ្សេងៗគ្នាដែលពាក់ព័ន្ធ នឹងមនុស្ស ១,៤ លាននាក់ បានធ្វើឲ្យក្រុមមកពី សាកលវិទ្យាល័យ Oxford ពិនិត្យមើលផលប៉ះពាល់ នៃសាច់ទៅលើសុខភាព។ ពួកគេបានរកឃើញថា រាល់ ៥០ ក្រាមក្នុងមួយថ្ងៃ នៃសាច់កែច្នៃដូចជាសាច់គោ សាច់ជ្រូកនិងសាច់ក្រក ដែលបានបរិភោគហានិភ័យ នៃជំងឺបេះដូងកើនឡើង ១៨ ភាគរយ។

ចំពោះសាច់ដែលមិនបានកែច្នៃ ដូចជាសាច់ជ្រូក សាច់ចៀម និងសាច់គោហានិភ័យ កើនឡើង៩ ភាគរយ ចំពោះសាច់ក្រហម មិនមានការកើនឡើងហានិភ័យ ជាមួយបសុបក្សីឡើយ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការសិក្សារបស់ពួកគេ មិនបានស៊ើបអង្កេតមូលហេតុនោះទេ ប៉ុន្តែបានបង្ហាញថា វាអាចបណ្តាលមកពី ការប្រមូលផ្តុំខ្លាញ់ខ្ពស់នៅក្នុសាច់ក្រហម និងសាច់កែច្នៃ៕ ដោយ៖លី ភីលីព

Most Popular

To Top