ស្លឹកម្រុំ គឺពិតជាមានអត្ថប្រយោជន៍ ជាច្រើនយ៉ាង ចំពោះសុខភាពរបស់មនុស្ស។ ផ្នែកផ្សេងៗ របស់រុក្ខជាតិម្រុំនេះ គឺអាចអោយយើងរាល់គ្នា ធ្វើការទទួលទានបាន។ វិធីនៃការប្រើប្រាស់រុក្ខជាតិម្រុំនេះ ក៏មានភាពខុសៗគ្នា ទៅតាមតម្រូវការរបស់មនុស្ស វាត្រូវបានគេប្រើចាប់ពីគ្រាប់ពូជ ឬ ជាស្លឹក ហើយទទួលបាន នូវប្រជាប្រិយភាពជាខ្លាំង នៅក្នុងប្រទេសក្នុងតំបន់អាស៊ី និង អាហ្វ្រិក។ ជាទូទៅ ស្លឹករបស់ម្រុំ ត្រូវបានគេប្រើប្រាស់ជាពិសេស នៅក្នុងប្រទេសកម្ពុជា,ហ្វីលីពីន,ឥណ្ឌា និង ប្រទេសអាហ្វ្រិកខាងត្បូង ។
នៅក្នុងតំបន់ខ្លះ ផ្លែខ្ចីរបស់វាត្រូវបានគេបរិភោគ ហើយជាទូទៅ ស្លឹកម្រុំត្រូវបានគេទទួលទាន ជាច្រើនបំផុត។ ផ្ការបស់វាអាចញាំបាន នៅពេលដែលវាត្រូវបានចម្អិន ហើយវាមានរសជាតិដូចជាផ្សិត។ សំបក, ឬស,ស្លឹក,ប្រេង និង ផ្ការបស់ម្រុំ ត្រូវបានគេប្រើ ដើម្បីធ្វើជាឱសថបុរាណ នៅក្នុងប្រទេសជាច្រើន ។
អត្ថប្រយោជន៍របស់ស្លឹកម្រុំ ក្នុងការប្រើជាឱសថបុរាណ
រុក្ខជាតិម្រុំ ត្រូវបានគេប្រើក្នុងវិធីជាច្រើន ក្នុងការបង្កើតជាថ្នាំបុរាណ ។ ស្លឹករបស់វា ក៏ត្រូវបានផ្តល់អោយ ស្ត្រីបំបៅដោះកូន ធ្វើការទទួលទានផងដែរ តាមដែលវាអាចនឹងជួយបង្កើនការផលិតទឹកដោះរបស់ស្ត្រី។
នៅក្នុងការ៉ុត មានផ្ទុកវីតាមីន A ចំនួន ១,៨មីលីក្រាម តែស្លឹកម្រុំមានផ្ទុកវាដល់ទៅ ៦,៨មីលីក្រាម
ទឹកដោះគោ មានកាល់ស្យូមចំនួន ១២០មីលីក្រាម រីឯស្លឹកម្រុំមាន ៤៤០មីលីក្រាម
ចេកមានផ្ទុកប៉ូតាស្យូម ៨៨មីលីក្រាម ប្រៀបនឹងម្រុំ មានផ្ទុកវាដល់ទៅ ២៥៩មីលីក្រាម
ទឹកដោះគោយ៉ាអួមាន ផ្ទុកប្រូតេអ៊ីន ៣,១ក្រាម ហើយស្លឹកម្រុំមានវាដល់ទៅ ៦,៧ក្រាម
ផ្លែក្រូចមាន វីតាមីន C ៣០មីលីក្រាម ហើយម្រុំមានវា ដល់ទៅ ២២០មីលីក្រាម៕