ធីងធោងគឺជាក្រុននៃរោគសញ្ញាមិនល្អ ដែលអាចកើតមានបន្ទាប់ពី ការញ៉ាំគ្រឿងស្រវឹងច្រើនពេក។ ជាទូទៅញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន អ្នកទំនងជាមានសភាពធីងធោង កាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ តែពុំមានរូបមន្តមន្តដែលអាច យកមកប្រាប់អ្នកពីកម្រិត ដែលមានសុវត្ថិភាពសម្រាប់អ្នក និងជៀសវាងការធីងធោងនោះទេ។ ទោះជាយ៉ាងណាវានឹង បាត់ទៅវិញដោយខ្លួនឯង បើទោះបីជាវាអាចមាន រយៈពេលរហូតដល់ទៅ ២៤ម៉ោងក៏ដោយ។
ប្រសិនបើអ្នកជ្រើសការញ៉ាំគ្រឿងស្រវឹង ការមានទំនួលខុសត្រូវអាច ជួយអ្នកចៀសវាងអាការៈនេះបាន។ បើទោះបីជា មានថ្នាំអាចធ្វើអោយវាមានសភាពធូស្រាលក៏ពិតមែន តែវិធីដែលធានាការពារមិន អោយមានអការៈនេះបានតែមួយគត់ គឺជៀសវាងការសេពគ្រឿងស្រវឹង។ ប្រសិនបើអ្នកជ្រើសថាញ៉ាំស្រា សូមញ៉ាំក្នុងកម្រិតមធ្យម។ ខាងក្រោមនេះជាវិធី ដែលអាចជួយអ្នកបាន៖
- ញ៉ាំអាហារជាដំបូង៖ គ្រឿងស្រវឹងត្រូវបានស្រូប យ៉ាងឆាប់រហ័សប្រសិន បើក្រពះរបស់អ្នកទទេ។ វាអាចជួយអ្នកបានដោយការបរិភោគអ្វីមួយមុនពេល ចាប់ផ្តើមញ៉ាំគ្រឿងស្រវឹង។
- ញ៉ាំស្រាយឺតៗ៖ ការញ៉ាំស្រាគឺមិនមែន ជាការប្រកួតគ្នានោះទេ។ កំណត់ខ្លួនឯងញ៉ាំត្រឹម១កំប៉ុងក្នុង១ម៉ោង។
- ជ្រើសស្រាមកញ៉ាំដោយប្រុងប្រយ័ត្ន៖ ស្រាដែលមានជាតិអាល់កុលតិច អាចធ្វើអោយមានអការៈ ធីងធោងតិចផងដែរ។
- ញ៉ាំទឹកនៅចន្លោះ រវាងពេលញ៉ាំស្រា៖ ញ៉ាំទឹកមួយកែវបន្ទាប់ពីញ៉ាំគ្រឿងស្រវឹង នឹងជួយអ្នកអោយមាន ជាតិទឹកគ្រប់គ្រាប់។ វាក៏នឹងជួយអោយអ្នកញ៉ាំគ្រឿងស្រវឹង បានតិចជាងនេះ។
ក៏ដឹងពីដែនកំណត់របស់អ្នក។ សម្រេចចិត្តជាមុខថាតើត្រូវញ៉ាំប៉ុន្មាន។ សូមកុំមានអារម្មរណ៏តានតឹង។ មនុស្សមួយចំនួនបានញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំអាស្ពីរីន ដើម្បីការពារអការៈធីងធោង។ ប៉ុន្តែត្រូវប្រាកដថាបានសាកសួរវេជ្ជបណ្ឌិត របស់អ្នកប្រសិនបើនេះគឺមានសុវត្ថិភាពសម្រាប់អ្នក និងកម្រិតដែលល្អបំផុតសម្រាប់អ្នក។ ថ្នាំទាំងនេះអាចមានប្រតិកម្ម ជាមួយនឹងថ្នាំដទៃទៀត ហើយនៅក្នុងករណីនេះការប្រើថ្នាំ acetaminophen អាចបណ្តាលអោយខូចថ្លើម ប្រសិនបើអ្នកញ៉ាំគ្រឿងស្រវឹងច្រើនពេក៕
ប្រភព៖ Health