កំពុងប្រឈមមុខនឹងបញ្ ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ? កុំបារម្ភ! ខាងក្រោមនេះជាគន្លឹះងាយៗចំនួន ៥ ទប់ទល់បញ្ហានេះ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
កង្វះជាតិទឹកក្នុងរាងកាយ មិនត្រឹមតែបង្កអាការៈឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចម្បងមួយដែលនាំឱ្យ អាការៈឈឺក្បាលដោយសារអ័រម៉ូនកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកបានទទួលទាន ទឹកគ្រប់គ្រាន់ប្រមាណ ២លីត្រក្នុងមួយថ្ងៃជាប្រចាំ។
២. កាត់បន្ថយទទួលទានស្ករ
ដើម្បីកាត់បន្ថយអាការៈ ឈឺក្បាលដោយសារបញ្ហាអ័រម៉ូន ចូរកម្រិតការទទួលទានអាហារ និងភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់។
៣. បង្កើនការទទួលទានត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាល ទប់ស្កាត់អាការៈឈឺក្បាល គ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូន តាមរយៈការរក្សាកម្រិតប្រក្រតីនៃអ័រម៉ូន។
៤. កាត់បន្ថយស្ត្រេស
នេះក៏ព្រោះតែស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ ជាកត្តាចម្បងមួយដែលបង្កបញ្ហា អតុល្យភាពអ័រម៉ូននាំឱ្យបញ្ហា ឈឺក្បាលដោយសារអ័រម៉ូនកាន់តែធ្ងន់ធ្ងរឡើង។
៥. បង្កើនការទទួលទានបន្លែបៃតង
អ្នកក៏អាចចៀសផុតអាការៈ ឈឺក្បាលដោយសារបញ្ហាអ័រម៉ូន តាមរយៈបរិមាណខ្ពស់នៃម៉ាញ៉េស្យូម និងជាតិសសៃពីបន្លែបៃតង៕
ប្រភព៖ Health