វេជ្ជបណ្ឌិតឯកទេសភ្នែក នៅទីក្រុងសាន់ឌីហ្គោ សហរដ្ឋអាមេរិច បានប្រើមុខងារ ថតវត្ថុកៀក Macro mode របស់ iPhone 13 Pro Max ព្យាបាលភ្នែកអ្នកជំងឺ ដោយប្រើវាជាឧបករណ៍ថត ដើម្បីត្រួតពិនិត្យទៅលើភ្នែក របស់អ្នកជំងឺ ។

លោក Tommy Korn ជាវេជ្ជបណ្ឌិតខាងលើ បាននិយាយថា គាត់ពិតជាចាប់អារម្មណ៍ ចំពោះមុខងារថ្មីរបស់កាមេរ៉ា iPhone ជំនាន់ថ្មី។ បន្ថែមពីនេះ លោក៏អះអាងថា iPhone ពិតជាអាចប្រើប្រាស់ ក្នុងការត្រួតពិនិត្យ ថែទាំ និងព្យាបាលជំងឺភ្នែក ។

គួរបញ្ជាក់ថា iPhone 13 Pro/ Pro Max ជាស្មាតហ្វូនរបស់ Apple ដំបូងមានមុខងារ ថតវត្ថុកៀក Macro mode។ មុខងារនេះ ដំណើរការនៅលើលែន Ultra Wide អមជាមួយនឹងមុខងារ auto focus ដែលអំណោយផល ដល់ការថតវត្ថុកៀក។






