ការឈឺបំពង់កជាបញ្ហាមួយ កើតមានយ៉ាងញឹកញាប់ ។ ប្រជាជនកម្ពុជាយើងច្រើនណាស់ ដែលធ្លាប់ឆ្លងកាត់ការឈឺបំពង់កនេះ ។ ការឈឺបំពង់កអាចបណ្តាលមកពីមេរោគ ដែលទាមទារអោយមានការ ប្រើថ្នាំពពួកអង់ទីប្យ៉ូទិច បើសិនជាវាបណ្តាលមកពី មេរោគបាក់តេរីគឺពពួកស្ត្រឹបតូកូក( Streptococcus)។

ប៉ុន្តែដើម្បីសម្រួល ដល់ការឈឺចាប់នោះ គេអាចនឹងក៏ណែនាំដូចខាងក្រោម៖
-ទទួលទានថ្នាំបំបាត់ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen (សំរាប់កុមារ ហាមមិនឱ្យប្រើ aspirin)។
-ខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ហៗ ១ពែង លាយជាមួយអំបិល ១/៤ ស្លាបព្រាកាហ្វេ។
-បៀមថ្នាំឈឺបំពង់ក ។
-ទទួលទានអាហារណាដែលទន់ និងងាយស្រួលលេប ឬក្តៅឧណ្ហ៍ៗ (ដូចជា ទឹកស៊ុបបន្លែ ឬតែ)។
-ចៀសវាងការទទួលទានហិល ឬមានជាតិអាស៊ីត
-គេង និងទទួលទានទឹកឱ្យបានច្រើន ៕

ប្រភព៖ Sabay
