សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ខ្ទឹមស និងគ្រឿងផ្សំ ៤នេះ អាចព្យាបាលរោគផ្សិត លើស្បែកក្បាល

ចង់ព្យាបាលរោគផ្សិតលើ ស្បែកក្បាលមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមជារូបមន្តធម្មជាតិ កម្ចាត់រោគផ្សិតពីស្បែកក្បាល៖

១. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសដែលបកសំបករួចពី ២ ទៅ ៣កំពឹសឱ្យម៉ដ្ឋ បន្ទាប់មកសឹមបន្ថែមចូលទៅក្នុងប្រេងដូង ឬប្រេងអូលីវ ២ស្លាបព្រាបាយ រួចដាក់កំដៅសម្រាប់រយៈពេលពី ១ ទៅ ២នាទី។ ត្រងកាកចេញសិន សឹមលាបប្រេងក្ដៅឧណ្ហៗលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង សឹមកក់សម្អាតចេញ ជាមួយសាប៊ូកម្រិតស្រាល។ អនុ​វត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាត្រូវចាំថា ខ្ទឹមសអាចបង្កការរលាកដល់ ស្បែកក្បាលប្រសិនបើ ទុកសម្រាប់រយៈពេលយូរពេក។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ពែងក្នុងទឹក ២ពែង។ កូរឱ្យសព្វ សឹមលាងសម្អាតសក់ និងស្បែកក្បាលជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

៣. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹក ១ពែង។ កូរឱ្យសព្វ សឹមលាងសម្អាតស្បែកក្បាលជាមួយទឹកល្បាយនេះនៅមុនពេលងូតទឹក។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាត្រូវចាំថា ក្រូចឆ្មារអាចបណ្ដាលឱ្យស្បែកក្បាលស្ងួត ដូច្នេះចូរប្រើប្រាស់ក្នុងបរិមាណ សមស្របដូចបានណែនាំ។

៤. ម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយក្នុងទឹក ១ពែង។ កូរឱ្យសព្វ សឹមបន្ថែមក្នុងសាប៊ូកក់សក់ រួចម៉ាស្សាវាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

៥. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សា ប្រេងដូងថ្នមៗលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង។ កក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល និងកុំភ្លេចប្រើប្រាស់ក្រែមបន្ទន់សក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ម្ដងក្នុងមួយសប្តាហ៍។

ប្រភព៖

Most Popular

To Top