និយាយពីការព្រួយបារម្ភរបស់អ្នក។ នៅដើមឆ្នាំនេះ British National Health Service បានចេញសៀវភៅមួយដែលប្រកាសថា “ការដល់ទីបំផុតនៃតម្រេកម្តងក្នុងមួយថ្ងៃ អាចចៀសផុតពីជំងឺ” វាបានបង្កើតការមិនពេញជាខ្លាំង ចំពោះអ្នកសិក្សា និងអ្នកជំនាញផ្នែកសុខភាពដែលចាត់ទុកវាថាជារឿងអាក្រក់មួយ និងបានព្រមានថា វាអាចនឹងជម្រុញឱ្យមានគ្រោះថ្នាក់ និង ជំងឺកាមរោគ។
វេជ្ជបណ្ឌិត Yvonne K. Fulbright អ្នកនិពន្ធរបស់ Pleasuring: The Secrets of Sexual Satisfaction បាននិយាយថា “មានផលប្រយោជន៍មួយចំនូនដែល អាចទទួលបានពីការរួមភេទ ឬ ការដល់ទីបំផុតនៃតម្រេកម្តង ឬច្រើនដងក្នុងមួយថ្ងៃ”។ ជាក់ស្តែងវាអាចបំបាត់ភាពតានតឹង រួមនឹងការគេងបានស្រួល និង ការបំបាត់ការឈឺចាប់ពេលមានរដូវ។ ប៉ុន្តែវាគ្រាន់តែជារឿងតូចប៉ុណ្ណោះ។
រួមភេទធ្វើអោយអាយុវែង
អ្នកជំនាញយល់ស្របថាភស្តុតាង លើផលប្រយោជន៍សុខភាពពីការ ដល់ទីបំផុតនៃតម្រេកកាន់តែកើនឡើង ចាប់ផ្តើមជាមួយនឹងរឿងសំខាន់បំផុតគឺ ការមានអាយុវែង។ ការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានការដល់ទីបំផុតនៃតម្រេក ចាប់ពី ២ ដងឡើងទៅក្នុងមួយសប្តាហ៍ រស់បានយូរជាងអ្នកដែលមានការ ដល់ទីបំផុតនៃតម្រេកតិចជាងនេះ។ ក្នុងអំឡុងពេលដែលការដល់ទីបំផុត នៃតម្រេកនៃស្ត្រីមិនទាន់ត្រូវបានគេសិក្សាឱ្យដាច់ពីគ្នា មានការសិក្សាមួយទៀតបានបង្ហាញថា ស្ត្រីដែលចូលចិត្តរួមភេទរស់យូរ ជាងស្ត្រីដែលមិនចូលចិត្តរួមភេទ។
មូលហេតុមួយដែលបន្ថែមលើអាយុរស់នៅ អាចមកពីការដល់ទីបំផុត នៃតម្រេកមានឥទ្ធិពលវិជ្ជមាន លើសរីរាង្គនិងប្រព័ន្ធរាងកាយ។ ឧទាហរណ៍៖ វេជ្ជបណ្ឌិត Beverly Whipple អ្នកនិពន្ធ The Orgasm Answer Guide និយាយថា “ការសិក្សាបង្ហាញថា នៅពេលដែលសកម្មរួមភេទកើនឡើង គ្រោះថ្នាក់នៃជំងឺមហារីកសុដន់ថយចុះ”។ ការស្រាវជ្រាវបានណែនាំថា នេះអាចមកពីការកើនឡើងនៃអរម៉ូន ដូចជា oxytocin ដែលមកជាមួយនឹងការ ធ្វើឱ្យមានអារម្មណ៍ផ្លូវភេទ និងការដល់ទីបំផុតនៃតម្រេក។
វាក៏មានភស្តុតាងដែលថា ការដល់ទីបំផុតនៃតម្រេកញឹកញាប់ អាចការពារនឹងជំងឺបេះដូង និងរក្សាខួរក្បាលឱ្យមានសុខភាពល្អ។ វេជ្ជបណ្ឌិត Barry Komisaruk អ្នកនិពន្ធ The Science of Orgasm និយាយថា “រូបភាពដែលបានមកពីការប្រើបច្ចេកទេសថត MRI បង្ហាញថាខួរក្បាលស្ត្រីប្រើប្រាស់ អុកស៊ីហ្សែន ជាច្រើនក្នុងពេលដល់ទីបំផុត នៃតម្រេកដែលច្រើនជាងពេលធម្មតា ដែលប្រហាក់ប្រហែលនឹងប្រសិទ្ធភាព នៃការហាត់ប្រាណ។ ឬអាចនិយាយបានថា ខួរក្បាលកំពុងតែរីកលូតលាស់ ដែលអាចជួយឱ្យសតិរបស់ អ្នកភ្លឺថ្លា។
នៅពេលនោះដែរ អ្នកកំពុងតែរារាំងការឈឺចាប់។ ការសិក្សាបានបង្ហាញថា ការដល់ទីបំផុតនៃតម្រេកអាច មានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលជួយបន្ថយការ ចុករមួលសាច់ដុំពេលមានរដូវ, រោគឈឺមួយចំហៀងក្បាល, និងការឈឺផ្សេងៗទៀត។ វេជ្ជបណ្ឌិត Whipple និយាយថា “ជំនួសពីការនិយាយថា ‘យប់នេះមិនបានទេ, ខ្ញុំឈឺក្បាល’ គួរតែនិយាយថា ‘យប់នេះហើយ, ខ្ញុំឈឺក្បាល’”។
វេជ្ជបណ្ឌិត Whipple បន្ថែមថា វាអាចនឹងថាអរម៉ូនមមាញឹក ក្នុងអំឡុងពេលដល់ទីបំផុតនៃតម្រេក ក៏អាចមានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ។ ការសិក្សាមួយដែលមាន អ្នកចូលរួមជាស្ត្រីអាមេរិកជាង ១៨០០ នាក់ ដែលបាននិយាយថា ពួកគេបានបំពេញតម្រេកដោយខ្លួនឯង (masturbating) បានរកឃើញថា ៣២ ភាគរយ និយាយថាពួកគេធ្វើនេះ ដើម្បីជួយឱ្យពួកគេគេងលក់។
ម្យ៉ាងវាអាចដោយសារបំបាត់ភាពតានតឹង និងការគេងដើម្បីសម្រស់, ការដល់ទីបំផុតនៃតម្រេកក៏ សម្រាប់សម្រស់របស់អ្នកដែរ។ ក្នុងការសិក្សាលើមនុស្ស ៣៥០០ នាក់, អ្នកដែលចាត់ថាមានសម្រស់ក្មេងជាងវ័យពី ៧ ទៅ ១២ ឆ្នាំ ពួកគេទទួលបានការដល់ ទីបំផុតនៃតម្រេកដោយខ្លួនឯងស្ទើរតែគ្រប់ពេល ក្នុងខណៈដែលមនុស្សតិចជាង ពាក់កណ្តាលនិយាយថា វាត្រឹមត្រូវក្នុងពេលរួមភេទជាមួយដៃគូ។
ការធានាពីភាពពេញចិត្ត
ប៉ុន្តែប្រសិនបើអ្នកមានគម្រោង នឹងមានការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃ ដូចគម្រោងញ៉ាំទឹកដោះគោជូររាល់ព្រឹកនោះ តើវាមិនធ្វើឱ្យការរួមភេទមិនមែនជាលក្ខណៈធម្មជាតិ? វេជ្ជបណ្ឌិត Fulbright និយាយថា “ការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃគឺល្អបំផុត។ អ្នកអាចនឹងមិនមានពេលឬកម្លាំង ប៉ុន្តែហេតុអ្វីមិនកំណត់គោលដៅឱ្យខ្ពស់? គាត់ណែនាំថា ដកវាចេញពីបញ្ជីដែលត្រូវធ្វើ ហើយគិតថា វាជាការបណ្តាក់ទុនផ្ទាល់ខ្លួន។ ហើយប្រើភាពញឹកញាប់នេះដូចជា គ្រឿងលើកទឹកចិត្តដើម្បីការពិសោធន៍។ គាត់និយាយថា “ស្វែងរកភាពខុសគ្នាទៅនឹងការឆ្លើយតបនិងភាពខុសគ្នានៃទីបំផុតនៃតម្រេក ដែលអ្នកអាចមាន” ។
ប្រភព៖ Health