ប៉ូឡូញ៖ អ្នកស្រាវជ្រាវអះអាងថា ស្ត្រីក្នុងដំណាក់កាលមានជីជាតិ នៃវដ្តប្រចាំខែរបស់ពួកគេ បង្ហាញពីកម្រិតនៃការច្នៃប្រឌិតកើនឡើង បើប្រៀបធៀបទៅនឹងពេលវេលាផ្សេងទៀត នៃខែនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាមួយពាក់ព័ន្ធនឹងស្ត្រី ៧៥១ នាក់បំពេញភារកិច្ចច្នៃប្រឌិត ត្រូវបានអនុវត្តនៅប៉ូឡូញ ដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ SWPS នៃវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅWarsaw។
ក្រុមនេះបានសិក្សាទៅលើស្ត្រីមានវដ្តរដូវទៀងទាត់ ដែលមិនប្រើការពន្យាកំណើតអរម៉ូន ដើម្បីទទួលបានមូលដ្ឋានសម្រាប់ភ្ជាប់ ទៅនឹងការច្នៃប្រឌិត។
ពួកគេបានរកឃើញថា ស្ត្រីមានភាពប្រសើរឡើង ក្នុងកិច្ចការច្នៃប្រឌិតភ្លាមៗ បន្ទាប់ពីការបញ្ចេញពងអូវុល ជាពេលវេលាដែលពួកគេទំនងជាមានផ្ទៃពោះ។ បើយោងតាមវេជ្ជបណ្ឌិត Katarzyna Galasinska ជាសហអ្នកស្រាវជ្រាវការសិក្សានេះថា ស្ត្រីវិវត្តដើម្បីបង្ហាញការច្នៃប្រឌិតបន្ថែម នៅពេលនេះ ព្រោះវាបានជួយពួកគេទាក់ទាញគូស្វាមី។
ចំពោះការស្រាវជ្រាវត្រូវបានចេញផ្សាយ លើទស្សនាវដ្តីអន្តរជាតិ នៃការស្រាវជ្រាវបរិស្ថាន និងសុខភាពសាធារណៈ អ្នកស្រាវជ្រាវ បានសិក្សាទៅលើស្ត្រីជនជាតិប៉ូឡូញមួយ ក្រុមដែលមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ។ ស្ត្រីទាំងនោះបានផ្តល់ព័ត៌មាន ដល់អ្នកស្រាវជ្រាវ អំពីវដ្តរដូវរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេតាមដានថា តើពេលណាដែលពួកគេ នឹងបញ្ចេញពងអូវុល។
ចំពោះការពិសោធន៍ស្ត្រី ត្រូវបានបង្ហាញរូបភាព នៃឈុតឆាកដែលមិនច្បាស់លាស់ បង្ហាញពីមនុស្សជាច្រើន បន្ទាប់មកពួកគេត្រូវបានសួរឲ្យបង្កើតសំណួរ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយផ្អែក លើឈុតនោះដោយព្យាយាមច្នៃប្រឌិត តាមអាចធ្វើទៅបានក្នុងរយៈពេល៥នាទី៕ ដោយ៖លី ភីលីព