ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គ្រាន់តែឳពុកម្តាយចំណាយពេល ជាមួយកូនរបស់ខ្លួនរយៈពេល ១០ នាទីបន្ថែមនៅខាងក្រៅនៅតំបន់ធម្មជាតិ អាចជួយកាត់បន្ថយការខឹងសម្បារ ចំពោះកុមារតូចៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
កុមារមានទំនាក់ទំនង ជាមួយធម្មជាតិកាន់តែច្រើន ក្នុងកំឡុងពេលការចាក់សោរមេរោគCOVID-19 ដំបូងត្រូវបានគេរកឃើញថា មានអាកប្បកិរិយាល្អ និងសុខុមាលភាពទូទៅ។ ទីធ្លាបៃតងត្រូវបានគេជឿថា អាចជួយការពារកុមារតូចៗ ប្រឆាំងនឹងផលប៉ះពាល់សុខភាពផ្លូវចិត្ត នៃការខកខាន មិនបានទៅសាលារៀន ទម្លាប់ប្រចាំថ្ងៃ និងមិត្តភាព។
ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសក្រុមគ្រួសារចំនួន ៣៧៦ មានកូនអាយុពី ៣ ទៅ ៧ ឆ្នាំ សួរពួកគេថា តើទំនាក់ទំនងរបស់ក្មេងៗ ជាមួយធម្មជាតិបានកើនឡើងថយចុះ ឬនៅដដែលនៅចន្លោះខែមេសា និងកក្កដាឆ្នាំមុន។
ពុកម្តាយក៏ត្រូវបានគេសួរ អំពីអាកប្បកិរិយាទូទៅរបស់កូនៗពួកគេ រួមមានការឈ្លានពានភាពផ្ចង់អារម្មណ៍ និងការបញ្ចេញសកម្មភាព ជាមួយវត្ថុដូចជាកំហឹង។
លទ្ធផលបង្ហាញថា កុមារដែលចាប់អារម្មណ៍លើធម្មជាតិ មានកម្រិតនៃបញ្ហា អាកប្បកិរិយាទាបជាងកុមារ មានទំនាក់ទំនងជាមួយសួនច្បារឧទ្យាន និងចន្លោះបៃតងស្រដៀងគ្នា។ ពួកគេក៏មានបញ្ហាអារម្មណ៍កម្រិតទាបដែរ។
លោក Samantha Friedman ដឹកនាំការសិក្សាពីសាកលវិទ្យាល័យ Cambridge បាននិយាយថា ការចូលរួមជាមួយធម្មជាតិ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ ជាច្រើនចំពោះកុមារ និងមនុស្សពេញវ័យរួមទាំង ការបន្ថយកម្រិត នៃការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងកាត់បន្ថយភាពតានតឹង៕ ដោយ៖លី ភីលីព