ភ្នំពេញ ៖ តារាសម្ដែង និងម៉ូឌែល ស្រស់សោភា ហ្វាហ្វា មួយរយៈចុងក្រោយនេះ ធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកលេង បណ្ដាញសង្គម ចាប់អារម្មណ៍ឃើញថា ហាក់ដូចជាកាន់តែមាន សម្រស់ស្អាត ជាពិសេសទៅលើការស្លៀកពាក់ កាន់សិចស៊ីខ្លាំងឡើងៗ ។

ជាការពិតណាស់ ទោះជាកំពុងមានព័ត៌មាន ចរចាមអារ៉ាមថា ហ្វាហ្វា បានបែកបាក់ស្នេហា ជាមួយតារាចម្រៀង ផលិតកម្មសាន់ដេ លោក ចឺម យ៉ាងណាក៏ដោយ ក៏ស្រីស្អាតរូបនេះ នៅតែរក្សាភាពស្ងប់ស្ងាត់ ជាពិសេសកាន់តែធ្វើខ្លួនសិចស៊ី បង្ហាញសាច់ខ្ចី និងដើមទ្រូង ទើបតែកែកុនមូលក្លំរបស់នាង តាមរយៈបណ្ដាញសង្គម ។

ជាមួយគ្នានេះ បើងាកទៅមើលអតីត តារាកំប្លែងនាយ ចឺម វិញកំពុងកៀកកើយ ជាមួយតារារះថ្មីឈ្មោះ សេង សុខឃីម ដែលធ្លាប់សម្ដែងរួមគ្នា ជាមួយនាយនៅក្នុង MV បទចម្រៀង «ថ្លៃទឹកដោះ» ។ មិនតែប៉ុណ្ណោះគេទាំងពីរ ក៏បានបង្ហោះសារឆ្លើយឆ្លង យ៉ាងផ្អែមល្ហែមដាក់គ្នា លើបណ្ដាញ សង្គមផងដែរ ដែលជាហេតុនាំឱ្យមានការ សង្ស័យពីទស្សនិកជនថា គេទាំងពីរកំពុងមានទំនាក់ទំនង ស្នេហាជាមួយគ្នា ។

យ៉ាងណាមិញ សម្រាប់ ហ្វាហ្វា ដែលជាមិត្តស្រីទី ៣ របស់លោក ចឺម ដែលធ្លាប់តែទៅណាមកណា ទាំងគូដូចរលកញីឈ្មោល និងស្ទើតែប្រើជីវិត ដូចប្ដីប្រពន្ធជាមួយគ្នានោះ បែជាមិនចាប់អារម្មណ៍ ចំពោះសកម្មភាព របស់ ចឺម និងនាង សេង សុខឃីម ឡើយ ហើយផ្ទុយទៅវិញ នាងតែងតែបង្ហាញ សកម្មភាពរីករាយ ជាមួយសម្រស់ដ៏ស្រស់ បំព្រងរបស់នាង ។

សូ មបញ្ជាក់ថា កញ្ញា ហ្វាហ្វា គឺជាមិត្តស្រីទី ៣របស់លោក ចឺម បន្ទាប់ពីកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីម៉ី និង ពុធ ស្រីខួច ។ ប៉ុន្តែមួយរយៈនេះ លេចឮពាក្យចរចាមអារ៉ាមថា ហ្វាហ្វា ក៏បានចែកផ្លូវគ្នាជាមួយម្ចាស់បទ «អារហាម» ដែរហើយ ។ ហើយជុំវិញព័ត៌មាននេះដែរ Lookingtoday នឹងព្យាយាមទាក់ទងទៅសាមីខ្លួន ដើម្បីបកស្រាយពេលក្រោយ ៕

ដោយ៖ ម៉ានី












