សុខភាព និង ផ្លូវភេទ

ពេលណាទើបដឹងថា អ្នកញៀនស្រា?

ការ​ផឹក​គ្រឿង​ស្រវឹង​ ហួសហេតុ​មាន​ន័យ​ថា​ បំផ្លាញ​សុខភាព​ ឬ​ជា​ទំលាប់​នៃ​ការ​ផឹកស្រា ​ប្រកបដោយ​គ្រោះ​ ថ្នាក់​ ដូច​ជា​ផឹក​រាលថ្ងៃ​ ឬ​ផឹក​ម្តងៗ​ច្រើន​ពេក​ ។​ ការ​ផឹកស្រា​ច្រើន​ហួសហេតុ​ អាច​មាន​បញ្ហា​ដល់​ទំនាក់​ ទំនង​ បាត់បង់​ការងារ​ និង​ល្មើសច្បាប់​ដូច​ជា​ស្រវឹង​ នៅ​ពេល​បើកបរ​ជាដើម​ ។​

ប្រសិនបើ​អ្នក​នៅ​បន្ត​ ផឹកស្រា​កាន់តែ​ច្រើន​ទៀត​ វា​នឹង​នាំ​អោយ​អ្នក​ក្លាយជា ​មនុស្ស​ខ្វះ​ស្រា​មិន​បាន​ ឬ​មនុស្ស​ប្រមឹក​ ។​ នៅ​ពេល​ក្លាយជា​មនុស្ស​ ញៀន​ស្រា​ហើយ​ មាន​ន័យ​ថា​អ្នក​ញៀន​ទាំង​កាយ​ និង​ទាំង​ចិត្ត​ ហើយ​ពេល​នោះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ ក៏​ដោយ​អោយ​តែ​បាន​ស្រា ​ដើម្បី​ផឹក​ទៀត​ ។​

អ្នក​ប្រហែលជា​ត្រូវការ​ផឹកស្រា​ ដោយ​ខានមិនបាន​ប្រសិន បើ​អ្នកមាន​បញ្ហា​ 3​ ឬ​ច្រើន​ជាង​នេះ​ដូច​ខាងក្រោម​៖

-អ្នក​មិន​អា​ចប​ញ្ឍ​ប់​ការ​ផឹក​ ឬ​ផឹក​ច្រើន​បាន​
-អ្នក​ត្រូវការ​ផឹក​ដើម្បី​ដូច​កាលពី​លើក​មុន​
-​អ្នក​ធ្លាប់​មាន​អារម្មណ៍​ ដូច​ជា​ ឈឺក្រពះ​ បែកញើស​ ញ័រ​សាច់​ និង​ ថប់ៗ​អារម្មណ៍​ នៅ​ពេល​ព្យាយាម​ផ្តាច់​ស្រា​
​-អ្នក​ត្រូវ​ចំណាយ ​ពេលវេលា​យូរ​ក្នុង​ការ​ផឹក​ និង​ស្វាង​ ឬ​ត្រូវ​លះបង់​ការងារ​ ជា​ច្រើន​ដើម្បី​តែ​ផឹក​
​-អ្នក​ធ្លាប់​ព្យាយាម​ប​ញ្ឍ​ប់​ ការ​ផឹកស្រា​ដែរ​ តែ​ធ្វើ​ទៅ​វា​មិន​រួច​
​-ដឹង​ថា​ការ​ផឹកស្រា​នាំ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ និង​ធ្វើ​អោយ​មាន​បញ្ហា​រាង​កាយ​ក៏​ដោយ​ នៅ​តែ​ចង់​ផឹក​ទៀត​

អ្នក​ញៀន​ស្រា​គឺជា​ អ្នក​ដែល​មាន​ជំងឺ​ជាមួយ​ស្រា​រ៉ាំរ៉ៃ​ ហើយ​វា​ក៏​ដូច​ជា​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែរ​ ដោយសារ​វា​មិន​ធ្វើ​អោយ​អស់កំលាំង​ ឬ​បាត់បង់​ស្មារតី​នោះ​ទេ​ ។​ ជំងឺ​នេះ​កើត​មាន​ឡើង​ដោយសារ​ ហ្សែ​ន​ និង​ ស្ថានភាព​រស់នៅ​ ។​

តើ​ផឹ​យ៉ាងណា​ទើប ​គិត​ថា​ផឹក​ច្រើន​ ?

ស្រា​ជា​ផ្នែក​មួយ​នៃ​ការ​ រស់នៅ​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ អាច​ជា​ទំនៀមទម្លាប់​របស់​វប្បធម៌​ ឬ​គ្រួសារ​មួយ​ចំនួន​ ។​ ពេល​ខ្លះ​វា​មានការ​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​យ៉ាង​មេច​ទើប​ដឹង​ថា​ផឹក​ច្រើន​ ។​

អ្នក​អាច​ប្រឈម​មុខ​ នឹង​ការ​ផឹក​ច្រើន​ ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ ​គ្រូពេទ្យ​ប្រសិនបើ​អ្នកជា​៖

-ស្ត្រី​ ដែល​ផឹក​លើស​ពី​ 3​កំប៉ុង​ក្នុង​មួយ​ពេល​ ឬ​ ច្រើន​ជាង​ ៧​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍​ ។​ ស្តងដារ​នៃ​ការ​ផឹក​ គឺ​ត្រឹមតែ​ មួយ​កំប៉ុង​ស្រា​បៀរ​ ឬ​មួយ​កែវ​ស្រា​ ។​
​-បុរស​ ដែល​ផឹក​លើស​ពី​ ៤​កំប៉ុង​ក្នុង​មួយ​ពេល​ ឬ​ច្រើន​ជាង​ ១៤​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍​ ។​

តើ​មាន​សញ្ញា​អី្វ​ខ្លះ​សំរាប់​ សំគាល់​ពី​ការ​ផឹកស្រា​ហួសហេតុ​ ឬ​អត់​ស្រា​មិន​បាន​?

សញ្ញា​មាន​ដូច​ជា​៖

-​តែងតែ​ផឹក​នៅ​ពេល​ព្រឹក​ ហើយ​ស្រ​វឹក​យូរៗ​ ឬ​ផឹក​តែឯង​
​-ផ្លាស់​ប្តូរ​របស់​ផឹក​ ដូច​ជា​ពី​ស្រា​បៀរ​មក​ផឹកស្រា​វិញ​ ព្រោះ​គិត​ថា​អាច​ជួយ​ អោយ​ផឹក​កាន់តែ​តិច​ ឬ​កុំអោយ​ឆាប់​ស្រវឹង​
​-មាន​អារម្មណ៍​ថា​ខុសឆ្គង​ក្រោយ​ផឹក​
​-លាក់​ពី​អ្នក​ដទៃ​ ថា​ខ្លួនឯង​ប្រមឹក​នឹង​ស្រា​ តាម​រយៈ​ផ្លាស់​ប្តូរ​កន្លែង​ទិញ​ស្រា​
​-មិន​ចាំ​នូវ​អី្វ​ដែល​ខ្លួនឯង ​បាន​ធ្វើ​ខណៈ​ពេល​កំពុង​ផឹក​ ឬ​បាត់បង​ស្មារតី​

តើ​មានការ​វិនិច្ឆ័យ​ដូច​ម្តេច​ចំពោះ​បញ្ហា​ស្រា​ ?

ប្រសិនបើ​មិត្ត​ភ​ក្ត័​ ឬ​អ្នក​ផឹក​ជាមួយ​គិត​ថា ​អ្នកមាន​បញ្ហា​ជាមួយ​ស្រា​ គេ​ប្រហែលជា​ណែនាំ​អោយ​អ្នក​មក​ ជួប​គ្រូពេទ្យ​ហើយ​ ។​ គ្រូពេទ្យ​នឹង​សួរ​អ្នក​នូវ​សំនួរ​ជា​ច្រើន​ស្តី​អំពី​ រោគ​សញ្ញា​ដែល​ធ្លាប់​មាន​ និង​សុខភាព​កាលពី​អតីតកាល​ បន្ទាប់​មក​ធ្វើការ​ពិនិត្យ​លើ​រាង​កាយ​ (Physical​ Exam)​ ហើយ​ពេល​ខ្លះ​ធ្វើការ​វាយតំលៃ​លើ​សុខភាព​ផ្លូវចិត្ត​ ។​ ការ​វាយតំលៃ​សុខភាព​ផ្លូវចិត្ត​ ដើម្បី​ដឹង​ថា​អ្នកជំងឺ​មាន​បញ្ហា​ផ្លូវចិត្ត​ ឬ​អត់​ដូច​ជា​ ជំងឺ​បាក់ទឹកចិត្ត​ ។​

តើ​ការ​ព្យាបាល​ធ្វើ​ឡើង ​យ៉ាងដូចម្តេច​ដែរ​ ?

ការ​ព្យាបាល​គឺ​ផ្អែក​លើ​ភាពអាក្រក់​ ​នៃ​បញ្ហា​ស្រា​របស់​អ្នក ​ដល់​កំរិត​ណា​ហើយ​ ។​ មាន​មនុស្ស​មួយ​ចំនួន​ អាច​ធ្វើការ​កាត់​បន្ថយ​ពី​ ការ​ផឹក​ច្រើន​មក​មធ្យម​ ជាមួយ​ការ​ជួយ​សំរួល​ពី​អ្នក​ប្រឹក្សា​ ។​ អ្នកខ្លះ​ទៀត​ដែល​ ញៀន​នឹង​ស្រា​មែនទែន​ គឺ​ត្រូវការ​ប្រើ​ថ្នាំ​សំរាប់​ព្យាបាល​ ហើយ​ត្រូវ​ដេកពេទ្យ​ថើ​ម​ទៀត​ផង​ ។​

លោកគ្រូ​ពេទ្យ​នឹង​សំរេចចិត្ត​ ធ្វើការ​ការ​បន្សាប​ជាតិ​ស្រា​ជាមួយ​ detoxification​ រឺ​ detox​ មុន​ពេល​ព្យាបាល​ ។​ Detox​ មាន​នាទី​បង្ហូរ​ជាតិ​ស្រា​ ដែល​ក្នុង​ខ្លួន​ចេញ​ ហើយ​គេ​អាច​ប្រើ​វា​នៅ​ពេល ​ដែល​ញៀន​ស្រា​ផង​ដែរ​ ។​ នៅ​ពេល​ដែល​អ្នក​បាន​ប្រើ​ Detox​ ហើយ​គួរ​អ្នក​នៅ​អោយ​ឆ្ងាយ​ពី​ស្រា​ ឬ​ឈប់​ផឹក​តទៅ​ទៀត​ ។​ មាន​មធ្យ​បាយ​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​អ្នក​ញៀន​ស្រា​ ដូច​ជា​ការ​ផ្តល់​ព្រឹក្សា​ និង​ការ​ប្រើប្រាស់​ថ្នាំ​ ។​

ការ​ព្យាបាល​មិន​ផ្តោត​លើក​ការ​ ប្រើប្រាស់​ស្រា​មួយ​មុខ​នោះ​ទេ​ តែ​វា​ត្រូវ​ផ្សំគ្នា​និង​ជីវិត​រស់នៅ​ ដូច​ជា​ ការ​ទំនាក់ទំនង​ ការងារ​ បញ្ហា​ថ្នាំ​ និង​ស្ថានភាព​រស់នៅ​សព្វថ្ងៃ​ផង​ដែរ​ ។​ ការ​ព្យាបាល​ និង​ការងា​កមក​ រក​ជីវិត​ដើម​វិញ​ អាច​ជួយ​អោយ​អ្នក​រស់នៅ ដោយ​មិនបាច់​មាន​ស្រា​បាន​ ។​

តើ​អ្នក​អាច​ធ្វើ​អី្វ​បាន​ប្រសិនបើ​អ្នក​ រឺ​អ្នក​ដទៃ​មាន​បញ្ហា​នឹង​ស្រា​ ?

ការ​ជួយ​អ្នក​ដទៃ​ពី​បញ្ហា​ស្រា​ មានការ​លំបាក​ណាស់​ ។​ អ្នក​អាច​ជួយ​ពួក​គេ​ តាម​រយៈ​និយាយ​ពី​ទ​ង្វើ​ ដែល​អ្នក​ផឹកស្រា​ស្រវឹង​ ហើយ​តើ​គេ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ខ្លួនឯង​ និង​អ្នក​ដទៃ​ ។​ ការ​និយាយ​នេះ​គឺ​ ត្រូវ​និយាយ​ជា​លក្ខណៈ​បុគ្គល​ ហើយ​អោយ​ប្រាកដ​ថា ​គេ​មិន​មាន​ប្រើ​ថ្នាំ​ ឬ​ផឹកស្រា​ទេ​ ។

ប្រភព៖ Health

Most Popular

To Top