ស្រោមអនាម័យរហែកបានលុត្រាតែ នៅពេលយើងប្រើប្រាស់វា មិនបានបានត្រឹមត្រូវ។ រឿងនេះមិនខ្វល់លិង្គរបស់ អ្នកត្រូវធ្វើការយ៉ាងសកម្ម ឬក៏អត់នោះទេ។ ការខូចខាតជាតិកៅស៊ូរ របស់ស្រោមអនាម័យអាចកើតឡើង ដោយសារតែការរហែកស្រោម។
- ការរក្សាទុកស្រោមក្នុងកន្លែងសើម និងក្តៅដូចជា ក្នុងគូថឡាន, ស្រោមដែលហួសកាលបរិច្ឆេទ, រហែកដោយប៉ះនឹងក្រចកដៃ និងការប្រើស្រោមលើសពីពីរដង ដែលវាសុទ្ធតែធ្វើអោយរហែកបានទាំងអស់។
- មធ្យោបាយពាក់ស្រោមអនាម័យ អោយបានត្រឹមត្រូវគឺធ្វើយ៉ាងណា ដើម្បីអោយទឹកកាមចេញមក មិនអាចហៀរចេញក្រៅស្រោមបាន។ ចូរប្រាកដថា គ្មានពពុះខ្យល់ក្នុងនោះទេ។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវតែកាត់ចុងស្រោម ដោយម្រាមដៃពូអោយណែន ហើយប្រើដៃម្ខាងទៀតច្បូតវាចុះក្រោមនៅលើលិង្គដែលកំពុងតែរឹង។ បើមានករណីណាធ្វើអោយ ដំណើរការណ៍នេះមិនស្រួល ឬមិនអាចធ្វើបានត្រឹមត្រូវ វាប្រហែលជាធ្វើអោយស្រោមរហែកបាន។
- បញ្ហាមួយផ្សេងទៀតដែលធ្វើអោយ ស្រោមរហែកបាននោះគឺកង្វះទឹករំអិល។ គ្រប់ពេលដែលស្រីមាន អារម្មណ៍ថាទ្វារមាសស្ងួត ទាំងខ្លួននាង និងដៃគូគួរតែប្រើប្រាស់ទឹករំអិលបន្ថែម។ ទឹករំអិលដែលមានជាតិទឹកល្អជាង ទឹករំអិលមានជាតិប្រេងព្រោះ ជាតិប្រេងប្រហែលជាមានប្រតិកម្មជាតិជាតិជ័ររបស់ស្រោម ដែលជាហេតុនាំអោយវាស្តើងបាន។ រឿងនេះនឹងបង្កើតការប្រឈម នឹងការរហែកកើតមានក្នុងពេលរួមភេទ។
- បើសិនជាស្រោមអនាម័យ មិនល្មមនឹងលិង្គរបស់បុរសទេ វានឹងអាចអោយនឹងផ្ទុះស្រោមនោះបាន។ ហេតុផលមួយផ្សេងទៀតដែលធ្វើអោយស្រោមរហែកនោះ ទំហំមិនសមាមាត្រគ្នា។ ស្រោមអនាម័យភាគច្រើនត្រូវបាន បង្កើតឡើងដើម្បីអាចអោយ បុរសប្រើបាននៅពេលលិង្គឡើងរឹងពី ១០ ទៅ ១៧សង់ទីម៉ែត្រ។ ដូច្នេះវាពិតជាសមល្មសម្រាប់បុរស ក្នុងការស្វែងរកវាប្រើដើម្បីពន្យាកំណើត។
- ស្រោមអនាម័យមិនរហែកទេ បើសិនជាអ្នកមានការប្រុងប្រយ័ត្ននូវអ្វីៗ ដែលសំខាន់ទាំងអស់បាន ប៉ុន្តែអ្នកនៅតែត្រូវការត្រៀមខ្លួនសម្រាប់អ្វីដែលជាការចៃដន្យ។ បើសិនជាស្រោមរហែកក្នុងពេលកំពុងពាក់ អ្នកត្រូវតែប្តូរយករបស់ថ្មីមួយទៀតមកប្រើវិញ។ ស្រោមដែលរហែកនឹងធ្វើអោយអ្នក និងដៃគូប្រឈមនឹងជំងឺកាមរោគ និងការមានផ្ទៃពោះដោយចៃដន្យ។
- បើសិនជាស្រោមអនាម័យ រហែកក្នុងពេលរួមភេទ ការប្រឈមមុខនឹងមានពិតប្រាកដ។ ទោះបីជាអ្នកធ្លាប់ធ្វើតេស្តថា គ្មានជំងឺអ្វីទាំងអស់ក៏ដោយ ក៏វានឹងគឺជារឿងចាំបាច់ ដែលត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យបន្ថែមទៀតដែរ។ ពេលនោះគ្រូពេទ្យនឹងពិនិត្យ អ្នកដើម្បីអោយច្បាស់ថា មិនមានអ្វីគ្រោះថ្នាក់ ចំពោះសុខភាពរបស់អ្នក ៕
ប្រភព៖ Health