ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីជាច្រើន នៅទ្វីបអឺរ៉ុប និងអាស៉ី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពសត្វពិភពលោក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា វាកំពុងឆ្លងរីករាលដាល យ៉ាងឆាប់រហ័សម្តងទៀតហើយ។

ការឆ្លងរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី បាននាំឱ្យឧស្សាហកម្មបសុបក្សី ស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សី រាប់សិបលានក្បាល ហើយការផ្ទុះឡើង ក៏នាំឱ្យមានការរឹតបន្តឹង ផ្នែកពាណិជ្ជកម្មផងដែរ។

នៅអាស៊ី រហូតមកដល់ពេលនេះ ប្រទេសចិន បានរាយការណ៍ពីការរកឃើញ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន ២១នាក់រួចមកហើយ៕ Source: Sabay
