សុខភាព និង ផ្លូវភេទ

ប្រេះ​បបូរមាត់​ គួរ​ធ្វើ​ដូច​ម្តេច​?

បបូរមាត់​របក​គឺជា​រឿង​ខ្មាស់​គេ​មួយ​។​ បបូរមាត់​របក​អាច​ក្លាយជា ​បបូរមាត់​ប្រេះ​ហើយ អ្នក​នឹង​កាន់តែ​ខ្មាស់​គេ​ ប្រសិនបើ​អ្នក​មិន​ខ្វល់​ពី​វា​។​ វា​អាច​ឈឺ​និង​ចេញ​ឈាម​។​ សំណាងល្អ​ដែល​មាន​វិធី​ព្យាបាល​ជា​ច្រើន ​សម្រាប់​អ្នកមាន​បបូរមាត់​របក​ ឬ​ ប្រេះ​។​

មូលហេតុ
-​បបូរមាត់​របក​ ឬ​ ប្រេះ​ មក​ពី​មូលហេតុ​មួយ​ចំនួន​។​ បបូរមាត់​របស់​អ្នក​ងាយ​នឹង​ស្ងួត​ ដោយសារ​វា​មិន​ផលិត​ប្រេង​ ដូច​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។​ ការ​ទទួលទាន​ទឹក​តិច​ឬ​សកម្មភាព​ដែល ​ទាក់ទង​នឹង​ការ​ហាត់ប្រាណ​ អាច​ធ្វើ​ឱ្យ​បបូរមាត់​ងាយ​នឹង​ស្ងួត​។​

អាកាសធាតុ​ក៏​អាច​មាន​ឥទ្ធិពល​ លើ​សំណើម​បបូរមាត់​ដែរ​។​ ការ​ត្រូវ​កម្តៅថ្ងៃ​យូរ​ ក៏​ដូច​ជា​ការ​ត្រូវ​ខ្យល់​ខ្លាំង​ហើយ​ត្រជាក់​ អាច​ធ្វើ​ឱ្យ​បបូរមាត់​ស្ងួត​។​ជំងឺ​ដូច​ជា​ កង្វះ​ឈាមក្រហម​ ក៏​អាច​ធ្វើ​ឱ្យ​បបូរមាត់​ស្ងួត​ដែរ​។​ បបូរមាត់​អ្នក​អាច​នឹង​កាន់តែ​ប្រេះ​រហូត​ដល់​ចេញ​ឈាម​ បើ​អ្នក​មិន​ព្យាបាល​។
ការ​ព្យាបាល

-​អ្នកមាន​ជម្រើស​ព្យាបាល​ខុសៗ​គ្នា​ជា​ច្រើន​ បើសិនជា​បបូរមាត់​អ្នក​របក​។​ ថ្នាំលាប​បបូរមាត់​ដែល​ផលិត​ ដោយ​ក្រុមហ៊ុន​មួយ​ចំនួន មាន​លក់​នៅ​ក្នុង​ទីផ្សារ​។​ ការ​លាប​ផលិតផល​ទាំងនេះ ​អាច​បន្ថែម​ជាតិ​សំណើម​លើ ​បបូរមាត់​និង​ការពារ​បបូរមាត់​អ្នក​។​ Petroleum​ jelly​ និង​ cocoa​ butter​ ជា​ផលិតផល​បន្ថែម​ ២​ ទៀត​ ដែល​អាច​ជួយ​អ្នក​។​

អ្នក​ក៏​អាច​ព្យាបាល​នៅផ្ទះ​បាន​ដែរ​។​ ការ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់ ​អាច​ជួយ​បន្ថយ​ភាព​ស្ងួត​។​
ពេល​បបូរមាត់​អ្នក​ស្ងួត​ វា​ជា​រឿង​ធម្មតា​ដែល​អ្នក​ចង់​លិ​តវា​។​ ប៉ុន្តែ​ទឹកមាត់​របស់​អ្នក​ឆាប់​ស្ងួត​ ហើយ​បបូរមាត់​អ្នក​នឹង​កាន់តែ​ប្រេះ​។​ បើសិន​ភាព​ស្ងួត ​និង​បបូរមាត់​ប្រេះ​នៅ​តែ​បន្ត​ អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​មើល​ថា​នេះ​ជា​សញ្ញា​នៃ ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ឬទេ​ ។

ប្រភព៖ Health

Most Popular

To Top