នៅកម្ពុជាយើងមិនមាន ការនិយាយដោយបើកទូលាយអំពី បញ្ហាផ្លូវភេទទេពិសេសចំពោះស្ត្រី។ ពិសសេបញ្ហាផ្លូវភេទ ទាក់ទងនឹងមនុស្សស្រី។ ខាងក្រោមនេះជាហេតុផល ១០យ៉ាងដែលអាចធ្វើអោយ មនុស្សស្រីមិនចង់រួមភេទ:
1. ប្រើថ្នាំពន្យាកំនើត៖ មនុស្សស្រីមួយចំនួន នឹងធ្វើអោយចំនង់ផ្លូវភេទ របស់ពួកគេចុះថយដោយសារតែ ការពន្យាកំនើតដូចជា ថ្នាំលេប ឬការដាក់កងជាដើម ។
2. ប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត៖ នេះមិនមែនមនុស្សទាំងអស់ អោយតែប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត សុទ្ធតែធ្លាប់មានការថយចុះ នូវចំនង់ផ្លូវភេទនោះទេ ប៉ុន្តែគេឃើញមនុស្សភាគច្រើនកើតមានបញ្ហានេះ ។
3. បំបៅដោះកូន៖ ការបំបៅដោះកូនធ្វើអោយ បញ្ចេញនូវអ័រម៉ូនម្យ៉ាងឈ្មោះថា Prolactin ។ អ័រម៉ូនមួយនេះធ្វើអោយ កាត់បន្ថយចំនង់ផ្លូវភេទ។
4. ដេកមិនគ្រប់គ្រាន់៖ មនុស្សស្រីភាគច្រើន ការចូលដំនេកគឺប្រព្រឹត្តិ ទៅមុនពេលរួមភេទ ប្រសិនបើការដេកមិនបាន គ្រប់គ្រាន់គឺមិនអាចធ្វើអោយពួកគេចង់រួមភេទនោះទេ ។
5. ស្ត្រេសឬភាពតានតឹងអារម្មណ៍៖ បញ្ហានេះអាចកើតឡើងដោយសារ ការធ្វើការងារ បញ្ហាហិរញ្ញវត្ថុ ភាពតានតឹងក្នុងការអប់រំ បញ្ហាគ្រួសារ និងប្រធានបទផ្សេងៗទៀតនៅក្នុងជីវិត ។ នៅពេលដែល ស្ត្រេស មានការកើនឡើងនោះវា ធ្វើអោយមនុស្សស្រីជាច្រើន មិនចង់ធ្វើការរួមភេទ ។
6. ការមិនយល់ព្រមពីដៃគូរ៖ រាល់ទំនាក់ទំនងជាមួយនឹងដៃគួរ ដែលធ្វើអោយមានការប្រេះឆា គឺសុទ្ធតែប៉ះពាល់ទៅដល់ការរួមភេទ ហើយអាចធ្វើអោយពួកគេមិនចង់ ប្រព្រឹត្តិការរួមភេទទៀតផង ។
7. កំរិតអ័រម៉ូន Testosterone សេរី មានការថយចុះ៖ ការដែលដឹងថាកំរិតអ័រម៉ូន Testosterone ទាំងអស់នៅក្នុងឈាមអាចមាន ប្រយោជន៍ ហើយការរកឃើញថាកំរិតអ័រម៉ូន Testosterone សេរីទាបអាចធ្វើអោយថយចុះនូវ ចំនង់ផ្លូវភេទបាន ។
8. កំរិត SHBG ឡើងខ្ពស់៖ មនុស្សស្រីដែលមាន SHBG (Sex Hormone Binding Globulin) ឡើងខ្ពស់ ប្រហែលជាធ្វើអោយថយចុះនូវចំនង់ផ្លូវភេទ ។ បញ្ហានេះគឺដោយសារតែ មានការផ្សំគ្នាជាមួយនឹងអ័រម៉ូន Testosterone ដែលនៅសល់ និងថយចុះចំនង់ផ្លូវភេទ ។
9. ខ្លាចការស្និទ្ធិស្នាល៖ ការដែលមិនអាចបង្កើត ការស្និទ្ធស្នាលលើការរួមភេទ និងរក្សាទំនាក់ទំនងគ្នាបាន វាគឺជាហេតុផលរួមមួយដែលធ្វើអោយថយចុះចំនង់ផ្លូវភេទរបស់ដៃគូរ ។
10. លក្ខណៈរាងកាយ៖ មនុស្សទាំងអស់ដែលមើលខ្លួនខ្លួនឯងថា ខ្លួនរបស់ពួកគេមិនអាចធ្វើអោយ ទាក់ទាញ់អារម្មណ៍ដៃគូររបស់គេបាន ច្រើនតែធ្វើអោយគេមិនចង់រួមភេទទេ ។
ប្រភព៖ Health