សុខភាព និង ផ្លូវភេទ

ទទួលទានអាហារ ៦មុខ ដើម្បីថែរក្សាសុខភាព តម្រងនោម

តម្រងនោម គឺជាសរីរាង្គដ៏មានសារ:សំខាន់បំផុត ព្រោះវាមានឥទ្ធិពលក្នុងការ កម្ចាត់កាកសំណល់ចេញពីឈាម ហើយរក្សាជាតិទឹកក្នុងរាងកាយ។ ដូច្នេះ ដើម្បីរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែព្យាយាមទទួលទានអាហារ ទាំងប៉ុន្មានប្រភេទនេះ ឲ្យបានទៀងទាត់។

១.ស្ពៃក្តោប៖ ស្ពៃក្តោប មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយបំបែករ៉ាឌីកាល់ សេរីនៅក្នុងខ្លួន។ វាអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ វីតាមីន K វីតាមីនC វីតាមីនB6 និងអាស៊ីតហ្វូលិក អាចជួយរក្សាតម្រងនោមឲ្យមានសុខភាពល្អ។

២.ម្ទេសប្លោក៖ ម្ទេសប្លោក គឺល្អសម្រាប់តម្រងនោម ព្រោះវាមានជាតិប៉ូតាស្យូមទាប។ ជាពិសេសសារធាតុ Lycopene នៅក្នុងម្ទេសប្លោក អាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺមហារីកជាច្រើនប្រភេទ។

៣.ខ្ទឹមស៖ ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេស ប្រចាំផ្ទះបាយនោះទេ វាក៏អាចជួយកាត់បន្ថយការរលាក និងកូលេស្តេរ៉ុល ក្នុងខ្លួនផងដែរ។ លើសពីនេះ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងការពារឈាមមិនឲ្យកក។

៤.ខាត់ណាផ្តា៖ ខាត់ណាផ្តា មានផ្ទុកវីតាមីន C និងជាតិសរសៃច្រើន។ សារធាតុទាំងពីរនេះ អាចជួយបណ្តេញជាតិពុល ចេញពីរាងកាយពូកែបំផុត ហេតុនេះតម្រងនោម ពុំធ្វើការធ្ងន់ឡើយ។

៥.ខ្ទឹមបារាំង៖ សារធាតុ flavonoids នៅក្នុងខ្ទឹមបារាំង អាចកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយ ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និងជំងឺមហារីក។ ជាពិសេសកម្រិតប៉ូតាស្យូមទាប នៅក្នុងខ្ទឹមបារាំងក៏ល្អ សម្រាប់តម្រងនោមផងដែរ។

៦.ផ្លែប៉ោម៖ ផ្លែប៉ោម ជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃ ដែលមានសមត្ថភាពប្រឆាំង នឹងការរលាកពូកែបំផុត។ ម្យ៉ាងវិញទៀត វាជាផ្លែឈើមួយ ក្នុងចំណោមផ្លែឈើជាច្រើន ដែលល្អបំផុតសម្រាប់តម្រងនោម ដូច្នេះអ្នកគួរតែទទួលទាន ឲ្យបានទៀងទាត់ ៕

Most Popular

To Top