សុខភាព និង ផ្លូវភេទ

អាហារ ៤ប្រភេទ អាចប៉ះពាល់ដល់ ថ្លើមខ្លាំងបំផុត

គ្រប់គ្នាប្រហែលជាដឹងហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុត ព្រោះវាមានតួនាទីចាំបាច់ ក្នុងការសំយោគសារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុពុល ដែលបង្កផលប៉ះពាល់ដល់រាងកាយ។ ក៏ប៉ុន្តែ ថ្លើម ក៏ជាសរីរាង្គដែលងាយនឹង បង្កគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកទទួលទានអាហារមិនល្អ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឲ្យខូចខាតថ្លើម ឬកើតជំងឺមហារីកថ្លើម៖

ជាតិអាល់កុល
ជាតិអាល់កុលមាន ផ្ទុកកាឡូរីច្រើនជាងសាច់ ហើយប្រសិនបើអ្នក ទទួលទានទៀងទាត់ វានឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុត ចំពៅសរីរាង្គថ្លើម។

អាហារដុះផ្សិត
អាហារដែលដុះផ្សិត មានផ្ទុកសារធាតុ aflatoxin ដែលអាចបណ្តោលឲ្យ កើតជំងឺថ្លើមដូចជា ខ្លាញ់ក្នុងថ្លើម ក្រិនថ្លើម និងមហារីកថ្លើម ប្រសិនបើអ្នកទទួលទានញឹកញាប់។
អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B បើសិនជាបរិភោគអាហារដុះផ្សិត ហានិភ័យវិវត្តទៅជាមហារីក កើនឡើងច្រើនជាងមនុស្សធម្មតា ៦០ដង។ ដូច្នេះ ក្នុងករណីដែលអ្នកឃើញ អាហារមានដុះផ្សិត គួរតែបោះចោលទៅ កុំស្តាយឲ្យសោះ។

អាហារដែលចម្អិន ដោយប្រើប្រេងដដែលៗ
ប្រភេទអាហារដែលចៀន ឬបំពង ដោយប្រើប្រេងដដែលៗ អាចបង្កើតសារធាតុ glycerol។ សារធាតុនេះហើយ ដែលជាអ្នកបង្កឲ្យមានជំងឺមហារីក រួមទាំងមហារីកថ្លើម ប្រសិនបើអ្នកញ៉ាំញឹកញាប់ពេក។

អាហារកែច្នៃ
ប្រភេទអាហារកែច្នៃដូចជា សាច់ក្រក ហតដក ប្រហិត… ត្រូវបានគេប្រើប្រាស់សារធាតុគីមី ដើម្បីរក្សាទុកឲ្យបានយូរ និងមានរស់ជាតិឆ្ងាញ់។ ជាពិសេសសារធាតុ sodium nitrite និង sodium nitrate នៅក្នុងអាហារកែច្នៃ អាចបណ្តោលឲ្យខូចខាតថ្លើម ហើយបើធ្ងន់ធ្ងរអាច បង្កទៅជាជំងឺមហារីក៕

Most Popular

To Top